28.7 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ មហានគរ ម.ក បានដាក់សម្ពោធជាផ្លូវការ គណនីបញ្ញើសន្សំថ្មី “កុមារមហានគរ”

- Advertisement -spot_img

មាតាបិតាគ្រប់រូបតែងតែស្រមៃ និងគិតគូរពីអនាគតបុត្រធីតារបស់ពួកគេ!ដូច្នេះហើយការសន្សំប្រាក់មានសារៈសំខាន់ណាស់ សម្រាប់សម្រេចបាននូវអនាគតរបស់បុត្រធីតាលោកអ្នក! ជាពិសេសនោះគឺត្រូវសន្សំបែបណា ដើម្បីមានប្រសិទ្ធភាព និងសាច់ប្រាក់មានសុវត្ថិភាព?

មាតាបិតាគ្រប់រូបកុំកង្វល់ទៀតអី!

កាន់តែរីករាយបំផុតជាមួយ “គណនីកុមារមហានគរ”​  ឬ “KOMA MOHANOKOR​”​ ដែលជាគណនីបញ្ញើសន្សំថ្មីរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដែលសក្តិសមបំផុត​ អាចជួយសម្រេចគោលដៅ សម្រាប់អនាគតបុត្រធីតា និងបង្កើនសាច់ប្រាក់របស់លោកអ្នក ហើយពិសេសជាងនេះទៅទៀតបានធ្វើឲ្យកុមារៗ ចេះយល់ដឹងពីទម្លាប់នៃការសន្សំប្រាក់បន្ថែមទៀត។

ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ មហានគរ ម.ក បានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការនូវ “គណនីកុមារមហានគរ”​  ឬ “KOMA MOHANOKOR​” នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ។ គណនីកុមារមហានគរ គឺជាប្រភេទផលិតផលគណនីបញ្ញើសន្សំថ្មីមួយទៀតរបស់ មហានគរ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវភាពបត់បែន សម្រាប់មាតាបិតា ដាក់ប្រាក់បញ្ញើសន្សំ ទៅតាមលំហូរសាច់ប្រាក់ ជាមួយការផ្តល់ជូននូវអត្រាការបា្រក់ខ្ពស់ជាទីគាប់ចិត្ត និងទទួលបានសុវត្ថិភាពខ្ពស់។ សម្រាប់រយៈពេលសន្សំរហូតដល់ ២១៦ខែ ត្រូវបានគណនាផ្អែកទៅលើអាយុជាក់ស្ដែងរបស់កុមារ (អាយុចាប់ពី០១ខែ រហូតដល់ថ្ងៃកុមារគ្រប់អាយុ ១៨ឆ្នាំ) (អនីតិជន)។

អត្ថប្រយោជន៍ពិសេស របស់ “គណនីកុមារមហានគរ”​  ឬ KOMA MOHANOKOR​ គឺ៖

  • សម្រេចក្ដីស្រមៃនៃការសិក្សារបស់កូនៗ
  • ដើម្បីបំពេញតម្រូវការនាពេលអនាគត ដោយទទួលបានអត្រាការប្រាក់ខ្ពស់ជាប្រចាំឆ្នាំ
  • មានសុវត្ថិភាពខ្ពស់ និងតម្លាភាពក្នុងការគ្រប់គ្រងសាច់ប្រាក់
  • អតិថិជនអាចប្រើប្រាស់ សេវាធនាគារចល័ត (មហានគរ ម៉ូបាល) ដែលមាននៅក្នុងទូរស័ព្ទដៃរបស់អតិថិជន សម្រាប់ការចំណាយប្រចាំថ្ងៃ និងប្រើប្រាស់សម្រាប់ការទូទាត់នៅតាមបណ្តាហាង ឬទិញទំនិញអនឡាញ  ក៏ដូចជាពេលធ្វើដំណើរកំសាន្តទៅកាន់ទីជិតឆ្ងាយផងដែរ។
  • រាល់ការបើក “គណនីកុមារមហានគរ” ជាមួយកញ្ចប់ណាមួយពីមហានគរ នឹងទទួលបាន ទឹកប្រាក់ និងមាសចាប់ពី ១ជី រហូតដល់១តំឡឹង ដោយការផ្ដល់ជូន គឺចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ២០២៣។

ចំពោះអត្រាការប្រាក់ត្រូវបានគណនាជាប្រចាំ និងត្រូវបានបូកបញ្ចូលទៅក្នុងប្រាក់ដើមជារៀងរាល់ខែ។ យើងក៏បានផ្តល់ជម្រើសដែលមានភាពបត់បែនជាច្រើន ដល់អតិថិជនក្នុងការដាក់ប្រាក់បញ្ញើសន្សំចូលគណនីកុមារមហានគរ តាមរយៈប្រព័ន្ធធនាគារចល័ត មហានគរម៉ូបាល, ភ្នាក់ងារដៃគូសហការ ឬមកកាន់ការិយាល័យសាខាផ្ទាល់។

គណនីនេះ អាចសន្សំបានទាំងប្រាក់រៀល និងប្រាក់ដុល្លារ ជាមួយនឹងលក្ខខណ្ឌកញ្ចប់ប្រាក់បញ្ញើសន្សំដូចបានជម្រាបជូនខាងក្រោម៖​

  • ​៨.០០០.០០០រៀល រហូតដល់​ ៤.០០០.០០០.០០០ សម្រាប់រូបិយបណ្ណប្រាក់រៀល។
  • 2,000 ដុល្លារអាមេរិក រហូតដល់ 1,000,000 សម្រាប់រូបិយបណ្ណជាប្រាក់ដុលា្លរ។

ជ្រើសរើសគណនីបញ្ញើសន្សំដ៏ឆ្លាតវៃ ដែលសក្តិសមសម្រាប់បុត្រធីតា ដើម្បីសម្រេចបានគោលដៅរបស់លោកអ្នក ដែលមានអត្រាការប្រាក់ខ្ពស់ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត​ជាមួយ ​“គណនីកុមារមហានគរ”

របៀបស្នើសុំបើកគណនីបញ្ញើសន្សំកុមារមហានគរ៖

អតិថិជនទាំងអស់អាចអញ្ជើញទៅកាន់ការិយាល័យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដែលនៅជិតលោកអ្នក ដោយភ្ជាប់នូវឯកសារតម្រូវច្បាប់ដើម!

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដៃគូហិរញ្ញវត្ថុដ៏ជឿទុកចិត្តរបស់លោកអ្នក!

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់មន្ត្រីទំនាក់ទំនងអតិថិជនតាមរយៈលេខ ១៨០០ ២០ ៦៦៦៦/០៩៦ ៦២ ៦២ ៨៨៨(ឥតគិតកម្រៃសេវា) ឬហ្វេសប៊ុកផេក Mohanokor MFI (https://www.facebook.com/MohanokorMicrofinanceInstitution) និងតេឡេក្រាម MOHANOKOR MFI (https://t.me/Mohanokor_MFI)។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img