29.5 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ចូលរួមកម្មវិធីពិព័រណ៍ក្នុងពិធីទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥  ឆ្នាំ២០២៣

- Advertisement -spot_img

ខេត្តសៀមរាប ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ នៅប្រទេសកម្ពុជា បានចូលរួមកម្មវិធី ” ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ” ដែលបានរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប ជាមួយនឹងការពិព័រណ៍ផលិតផលវប្បធម៌នានា និងគ្រឹះស្ថាន ធនាគារ វិស័យហិរញ្ញវត្ថុ… សិល្បៈរបាំផ្សេងៗចម្រុះជាច្រើន ដូចជាការសម្ដែងគុនខ្មែរ “ល្បុកតោ” ជាដើម ដើម្បីលើកស្ទួយនូវរបាំ ក៏ដូចជាវប្បធម៌សិល្បៈប្រពៃណីជាតិខ្មែរជាច្រើនទម្រង់។

ការរៀបចំទិវាវប្បធម៌ជាតិ ៣​ មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ យុវជន ដើម្បីវប្បធម៌ជាតិ  ដែលបានប្រព្រឹត្តិធ្វើឡើងទីតាំងនៅបរិវេណសួនច្បារមហាសណ្ឋាគារអង្គរមាត់ស្ទឹង ខេត្តសៀមរាប មានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា ក៏ដូចជាតំណាងវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាច្រើនផងដែរ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមក្នុងកម្មវិធី ការពិព័រណ៍ផលិតផលវប្បធម៌នានា ហើយក៏មានមោទនភាពដែលបានចូលរួមលើកស្ទួយ និងថែរក្សាវប្បធម៌ជាតិ ដែលជាដួងព្រលឹងនៃជាតិខ្មែរ៕

នៅក្នុងឱកាសនោះផងដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ក៏បានផ្តល់ព័ត៌មាន ដល់អតិថិជនដែលបានចូលរួមក្នុងការសាកសួរពីសេវាកម្មហិរញ្ញវត្ថុ និងអញ្ជើញមកបើកគណនីជាមួយគ្រឹះស្ថានយ៉ាងច្រើនកុះករ ថែមទាំងទទួលបានវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាច្រើនរួមមាន៖ ឆត្រ ដបទឹក ថង់យួរ ប៊ិច សៀវភៅ…។

ក្នុងនោះផងដែរ ក៏មានការបង្ហាញនូវសេវាហិរញ្ញវត្ថុជាច្រើនរបស់មហានគរ ជាពិសេស​ជាមួយ សេវាធនាគារចល័ត មហានគរ ម៉ូបាល (MOHANOKOR Mobile) ដែលមានគុណតម្លៃដ៏វិសេសរួមមាន៖

1. ការទូទាត់កាន់តែរហ័ស និងសុវត្ថិភាព

2. ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងដៃអ្នក

3. ផ្ទេរសាច់ប្រាក់ក្នុងរយៈពេលដ៏ខ្លី

4. ការបញ្ចូលលុយទូរស័ព្ទ

5.ការធ្វើប្រតិបត្តិការបានជាច្រើនដ៏សម្បូរបែប។

កម្មវិធីនេះបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.កនិងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ទៅដល់អតិថិជនចំពោះការគាំទ្រ ជឿជាក់មកលើសេវាកម្មហិរញ្ញវត្ថុរបស់យើង​កន្លងមក ព្រមទាំងបន្តគាំទ្រតទៅទៀត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.កដៃគូហិរញ្ញវត្ថុដ៏ជឿទុកចិត្តរបស់លោកអ្នក!

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈលេខទូរស័ព្ទ: ១៨០០-២០-៦៦៦៦

Email: info@mohanokor.com Facebook Page / Telegram: Mohanokor MFI ឬ គេហទំព័រ: www.mohanokormfi.com.kh ។ 

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img