28 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

គ្រងមកុដបវរកញ្ញា Miss Grand Cambodia 2023

- Advertisement -spot_img

កញ្ញា ភឹម ស្រីណូ វ័យ ២៥ឆ្នាំ គ្រងមកុដ Miss Grand Cambodia 2023 ដោយយកឈ្នះអ្នកចូលរួមប្រកួត២៤រូប កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

បវរកញ្ញាវ័យ២៥ ឆ្នាំមកពីរាជធានីកម្ពុជាឥឡូវនេះនឹងត្រៀមខ្លួនធ្វើជាតំណាងប្រទេសកម្ពុជាក្នុងកម្មវិធី Miss Grand International 2023 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាមក្នុងខែតុលានេះ។

បវរកញ្ញា កុយ អេនណា មកពីខេត្តក្រចេះ ជាប់ចំណាត់រងទី១ (first runner-up) ខណៈបវរកញ្ញាអ៊ិនលក្ខិណាមកពីប៉ៃលិនជាប់ចំណាត់ថ្នាក់រងលេខ២ បវរកញ្ញា ស៊ូ ស្រីនីត មកពីខេត្តកំពង់ធំ ជាប់ចំណាត់ថ្នាក់រងលេខ៣ និងបវរកញ្ញាម៉ែន ណងនីតខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់រងលេខ៤។

បវរកញ្ញា Isabella Menin ដែលគ្រងមកុដ Grand International មកពីប្រទេសប្រេស៊ីលបានធ្វើជាភ្ញៀវពិសេសចូលរួមក្នុងពិធីនេះ ។ នាងត្រូវបានអមដំណើរដោយ Teresa Chaivisut អនុប្រធានគ្រប់គ្រង MGI ។

Miss Grand Cambodia ថ្មីបានជោគជ័យកាលពីឆ្នាំមុន ដោយបវរកញ្ញា Pich Votey Saravody បានជាប់ចំណាត់ថ្នាក់កំពូលទាំង១០ (Top 10) ហើយត្រូវបានប្រកាសថាជាជើងឯករងទី៥ ក្នុងកម្មវិធី Miss Grand International 2022 ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី។

ប្រភព Pageantcircle ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img