29 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

គំនិតអប់រំ

- Advertisement -spot_img

ថ្នាំបំពុលសម្លាប់ប្ដី

កាលពីសម័យមួយ វាមានប្រពន្ធម្នាក់ធុញទ្រាន់នឹងប្ដីហួសហេតុ ពេក ក៏នាងមានបំណងចង់បំពុលសម្លាប់ប្ដីចោល។

នាព្រឹកមួយ នាងបានទៅពិគ្រោះនឹងម្ដាយថា៖

  • ” ឱម៉ែអេីយ ខ្ញុំធុញទ្រាន់នឹងប្ដីចោលម្សៀតរបស់ខ្ញុំណាស់ ហេីយខ្ញុំចង់តែបំពុលសម្លាប់គាត់ចោលទេ តែខ្ញុំខ្លាចមានទោស ណាស់ តេីម៉ែអាចជួយខ្ញុំបានដែរឬទេ? “

ម្ដាយតបវិញថា៖

-” ម៉ែអាចជួយកូនបាន តែយេីងត្រូវតែរៀបចំផែនការ ដ៏ប្រុងប្រយ័ត្នមួយ ទេីបគេមិនដឹង ណាកូនស្រី!

១. កូនស្រីត្រូវតែធ្វេីល្អដាក់ប្ដី ទេីបគេមិនសង្ស័យកូនស្រី នៅពេលដែលប្ដីស្លាប់ទៅ!

២. កូនស្រីត្រូវតែតុបតែកាយាឲ្យស្រស់ស្អាតដូចនៅវ័យក្មេង

៣. កូនស្រីត្រូវតែចេះអត់ធ្មត់ យកចិត្តប្ដី ស្ដាប់បង្គាប់ប្ដី មិនប្រច័ណ្ឌ ប្ដី និងគោរពប្ដី

៤. កូនស្រីត្រូវចេះឲ្យតម្លៃប្ដី និងថែរក្សា ប្ដី

៥. កូនស្រីត្រូវចេះចាយប្រាក់ទិញអំណោយធ្វេីឲ្យប្ដីភ្ញាក់ផ្អេីល ហេីយកុំរករឿងប្ដី ឲ្យសោះ បេីប្ដីរកលុយមិនបានចូលផ្ទះ

៦ . កូនស្រីកុំប្រកែកតមាត់នឹងប្ដី ចេះថ្នាក់ថ្នម និងស្រឡាញ់ប្ដីឲ្យគេបានឃេីញ នោះគេប្រាកដជាមិនសង្ស័យកូនស្រីនោះទេ នៅពេលដែលប្ដីកូនស្រីស្លាប់ទៅ!

តេីកូនស្រីអាចធ្វេីបានឬទេ បេីកូនស្រីអាចធ្វេីបាន នេះគឺម្សៅបំពុល កូនស្រីត្រូវយកទៅលាយក្នុងអាហាររបស់ប្ដី ឲ្យប្ដីហូបរាល់ថ្ងៃ នោះវានឹងសម្លាប់ប្ដីដោយស្ងាត់ស្ងៀម ក្នុងរយៈពេលមួយខែ! “

មួយខែក្រោយមក កូនស្រីបានរត់ត្រហេបត្រហបមករកម្ដាយ ហេីយនាងនិយាយផង និងយំផងថា៖

-” ឱម៉ែអេីយ ខ្ញុំលែងចង់សម្លាប់ប្ដីខ្ញុំទៀតហេីយ!

គាត់កែប្រែច្រេីនណាស់ គឺគាត់បានក្លាយទៅជាឧត្តមស្វាមីដ៏ពិសេសម្នាក់ ហេីយខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ ណាម៉ែ!

តេីខ្ញុំត្រូវធ្វេីដូចម្ដេចដេីម្បីកុំឲ្យគាត់ស្លាប់វិញ?

ខ្ញុំសូមអង្វរម៉ែ! ម៉ែជួយខ្ញុំផង ម៉ែ! “

ម្ដាយសម្លឹងមេីលមុខកូនស្រីដោយក្ដីអាណិតអាសូរ រួចបន្លឺថា៖

-” កុំព្រួយបារម្ភកូនស្រី! ថ្ងៃមុននោះ ម៉ែបានឲ្យម្សៅរមៀតទៅកូនស្រីទេ តេី វាមិនអាចសម្លាប់ប្ដីរបស់កូនស្រីនោះទេ!

កូនដឹងទេ តាមពិត វាគឺរូបកូនស្រីនោះទេ ដែលជាថ្នាំបំពុលដ៏សាហាវ ដែលអាចសម្លាប់ប្ដីរបស់កូនស្រីបាន ដោយសារតែជំងឺធ្លាក់ទឹកចិត្ត សម្ពាធផ្លូវចិត្ត ស្ត្រេស និងភាពអស់សង្ឃឹមនោះ!

កូនស្រីឃេីញឬទេ? នៅពេលដែលកូនស្រីយកចិត្តប្ដី ថ្នាក់ថ្នមប្ដី មិនរករឿងប្ដី និងស្រឡាញ់ប្ដី ប្ដីកូនស្រីក៏បានប្រែក្លាយទៅជាឧត្តមស្វាមី! “

តាមពិត បុរសមិនមែនសុទ្ធសឹងតែជាបុរសចោលម្សៀត និងសាហាវយង់ឃ្នងនោះទេ គឺវាអាចអាស្រ័យទៅដោយការប្រតិបត្តិរបស់ភរិយាចំពោះស្វាមីផងដែរ…

ឱសុភាពនារីអេីយ បេីនាងចេះគោរព យកចិត្ត ថែរក្សា ថ្នាក់ថ្នម និងស្រឡាញ់ស្វាមី អស់ពីដួងហឫទ័យ នោះស្វាមីពិតជាស្ថិតក្នុងផែនឱរ៉ារបស់នាងទាំងស្រុងហេីយ…

ប្រែសម្រួល ពីអត្ថបទបរទេស
ដោយ៖ គីរីដងរែកច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img