25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

គូ សត្រូវ នយោ បាយ អាមេរិក និង អ៊ីរ៉ង់ ត្រៀម ប៉ះ គ្នាក្នុង World Cup រាត្រីនេះ

- Advertisement -spot_img

ខ្សែ បម្រើ អន្តរ ជាតិ អាមេរិក Tyler Adams និង លោក Gregg Berhalter និយាយ ក្នុង សន្និសីទ សារ ព័ត៌ មាន កាលពីថ្ងៃ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ។ AFP
អាមេរិក និង អ៊ីរ៉ង់ នឹងត្រូវ ជួប គ្នា ក្នុង ការ ប្រកួត ដ៏ សំខាន់ នៃ ព្រឹត្តិ ការណ៍ World Cup ដែល ត្រូវ បាន គេ ចាត់ទុក ថា ជាផ្នែកមួយនៃ ការ ប្រឈម មុខ ដាក់ គ្នា ក្នុងផ្នែក នយោ បាយ ផងដែរ នៅ រាត្រីថ្ងៃ អង្គារ ទី ២៩ ខែ វិច្ឆិកា នេះ ស្រប ពេល ដែលក្រុម បាល់ទាត់ ជម្រើស ជាតិ អង់គ្លេស ដាក់ គោល ដៅ លើ ការ ប្រជែង យក កៅអី វគ្គ ១៦ ក្រុម ចុងក្រោយ ក្នុង នាម ជា ក្រុម លេខ ១ ក្នុងពូល តាមរយៈ ការយកឈ្នះ លើ ក្រុម ជម្រើស ជាតិ វេលស៍ ។

សូម្បី តែ លទ្ធ ផល នៃ ការ ចាប់ ឆ្នោត សម្រាប់ យុទ្ធ នា ការ នេះ ត្រូវ បាន ប្រកាស ឡើង កាលពី ខែ មេសា ការ ប្រកួត ក្នុង ពូល B រវាងក្រុម ជម្រើស ជាតិ អាមេរិក និង អ៊ីរ៉ង់ ត្រូវ បាន ចាត់ ទុក ថា ជា ការ ប្រកួត មួយ ក្នុង ចំណោម ការ ប្រកួត ដ៏ គួរ ឲ្យ ចាប់ អារម្មណ៍ បំផុត នៃ វគ្គ ចែកពូល នៅ ប្រទេស កាតា ។

ជាមួយនឹង ការ ផ្តោត អារម្មណ៍ តិច តួច ប៉ុណ្ណោះ លើ លទ្ធផល ការ ប្រកួត នា កីឡដ្ឋាន Thumama នឹង បង្កើត ឲ្យ មាន ការ លើក ឡើង ជាច្រើន ទាក់ទង នឹង បញ្ហា នយោ បាយ ហើយ នេះ គឺ ការ ជួប គ្នា ជាលើក ទី ៣ នៅលើ ទីលាន វាល ស្មៅ រវាង ក្រុម ប្រទេស ទាំង ២ ដែល ជា គូ សត្រូវ ផ្នែក មនោ គមវិជ្ជា អស់ រយៈពេល ច្រើន ជាង ៤០ ឆ្នាំមក ហើយ ។

ប៉ុន្តែ ការ ប្រកួត នៅ រាត្រី ថ្ងៃ អង្គា រនេះ នឹង នាំ ឲ្យ មាន ភាព តាន តឹង បន្ថែម ទៀត ខណៈ ដែល ក្រុម ទាំង ២ ដឹង ថា ការ ដណ្តើម បាន ជ័យ ជម្នះ នឹង ធ្វើឲ្យ ក្រុម មួយ ក្នុង ចំណោម ពួកគេ ឈាន ទៅ វគ្គ បន្ត ស្រប ពេល ដែល ក្រុម ចាញ់ នឹង ត្រូវ ធ្លាក់ចេញ ។

បន្ថែម ទៅលើ នេះ ទៅទៀត ភាព តាន តឹង នាន បាន ចាប់ ផ្តើម ផ្ទុះ ឡើង កាលពី ចុង សប្តាហ៍ ថ្មី ៗនេះ ក្រោយពី សហ ព័ន្ធ កីឡាបា ល់ ទាត់ អាមេរិក បាន បង្ហោះ រូបភាព នៃ ទង់ ជាតិ អ៊ីរ៉ង់ ដែល ត្រូវ បាន កែ ខុស ពី ទម្រង់ ដើម នៅលើ បណ្តាញ សង្គមរបស់ ខ្លួន ។

សកម្មភាពនេះ បាន បង្កើត ឲ្យ មានការ ខឹង សម្បា ដល់ ប្រធាន សហ ព័ន្ធកីឡាបាល់ទាត់ អ៊ីរ៉ង់ ដែល បាន ដាក់ ពាក្យ បណ្តឹង ទៅ កាន់ សហ ព័ន្ធ កីឡាបាល់ទាត់ អន្តរ ជាតិហៅ កាត់ថា FIFA ដើម្បី ទាម ទារ ឲ្យ មានការ ដាក់ទណ្ឌ កម្ម ។

Content image – Phnom Penh Post
ខ្សែ ប្រយុទ្ធ អន្តរ ជាតិអង់គ្លេស Jack Grealish (ឆ្វេង) ខ្សែ ប្រយុទ្ធ Phil Foden (កណ្តាល) និង ខ្សែ ប្រយុទ្ធ Callum Wilson (ស្តាំ) ចូលរួម ការ ហ្វឹក ហាត់ កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ។ AFP
ដំបូង ឡើង សហ ព័ន្ធកីឡាបាល់ទាត់ អាមេរិក បាន បញ្ជាក់ ថា ទង់ ជាតិ ដែល ត្រូវ បាន កែ ខុសពី ទម្រង់ ដើម នេះ ត្រូវ បាន បង្ហោះ ឡើង ដើម្បី ធ្វើ ជា សារ គាំទ្រ ដល់ ក្រុមបាតុករ ជាស្ត្រី នៅ អ៊ីរ៉ង់ នៅមុន ពេល លុប ចោល វិញ ។

លោក Gregg Berhalter គ្រូ បង្វឹក ក្រុម ជម្រើស ជាតិអាមេរិក បាន និយាយ កាលពីថ្ងៃចន្ទថា កីឡាករ និង បុគ្គលិក របស់ លោក មិនបានដឹង ពី បញ្ហា ទាក់ទង នឹង ទង់ ជាតិឡើយ និង បានព្យាយាម កាត់ បន្ថយ ភាព តាន តឹង នានា តាមរយៈ ការ សង្កត់ ធ្ងន់ ថា រឿង នយោបាយ មិនមែន ជា កត្តា ដែលត្រូវ គិតនៅ រាត្រីនេះឡើយ ។

លោក Berhalter បាន ឲ្យដឹងថា៖ «នៅពេល ដែលខ្ញុំ គិត អំពីការ ប្រកួតនេះ ខ្ញុំ ដឹង ថា មាន ចំណុច ពាក់ ព័ន្ធ ជាច្រើន ទាក់ទង នឹង ការ ប្រកួតនេះ ។ ប៉ុន្តែ សម្រាប់យើង នេះ គឺ ជា ការ ប្រកួត កីឡា បាល់ទាត់ ជាមួយ នឹងក្រុម ដ៏ខ្លាំង មួយ ហើយ គ្មាន ចំណុច អ្វី លើស ហ្នឹង ឡើយ ។ នេះ គឺជា ការ ប្រកួត កាត់ សេចក្តី រវាងក្រុម ខ្លាំង ២ ដែល ចង់ ទៅ វគ្គ បន្ត » ៕

កម្មវិធី ប្រកួតនៅ រាត្រីនេះ៖

  • អេ ក្វាទ័រ v សេណេហ្គាល់ ម៉ោង ១០ យប់
  • ហូ ឡង់ v កា តា ម៉ោង ១០ យប់
  • អ៊ីរ៉ង់ v អាមេរិក ម៉ោង ២ ទៀប ភ្លឺ
  • វេលស៍ v អង់គ្លេស ម៉ោង ២ ទៀប ភ្លឺ

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img