20.7 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

គីម ជុងអ៊ុន ប្រើយុទ្ធសាស្រ្តអធិរាជចិន សង់ ៨ភូមិគ្រឹះ បន្លំភ្នែកសត្រូវ លួចធ្វើឃាតបាន

- Advertisement -spot_img

ជាយុទ្ធសាស្រ្តការពារថ្មីប្រឆាំងនឹងការធ្វើឃាត, លោក គីម ជុងអ៊ុន បានសាងសង់ភូមិគ្រឹះថ្មីជាច្រើននៅក្នុង “ទីក្រុងហាមឃាត់” របស់គាត់ ដូច្នេះសត្រូវមិនអាចដឹងថា គាត់ស្នាក់នៅឯណានោះទេ។

ការវិភាគថ្មីបានបង្ហាញពី ភូមិគ្រឹះប្រណីតថ្មីចំនួនប្រាំបី ត្រូវបានសាងសង់នៅក្នុងបរិវេណ Ch’angkwangsan ដែលជាអចលនទ្រព្យសម្ងាត់នៅកណ្តាលទីក្រុងព្យុងយ៉ាង។

ការសិក្សាពីអង្គការឃ្លាំមើលភាពជាអ្នកដឹកនាំកូរ៉េខាងជើង ក៏បានកំណត់អត្តសញ្ញាណអគារឆ្មាំថ្មី និងដីទំនេរជាច្រើនកន្លែង ទុកសម្រាប់សង់លំនៅដ្ឋាននាពេលអនាគត ផងដែរ។

លោក Michael Madden អ្នកជំនាញផ្នែកឥស្សរជនកូរ៉េខាងជើង ដែលដឹកនាំអង្គការនេះបាននិយាយថា ហេតុផលដ៏មានសក្តានុពលមួយសម្រាប់ការសាងសង់នេះ គឺដើម្បីធ្វើឲ្យការវាយប្រហារកាន់តែពិបាក។

លោកនិយាយថា “អាចនឹងមានការវាយប្រហារពីខាងក្រៅប្រទេស សំដៅលើមេដឹកនាំកូរ៉េខាងជើង រួមជាមួយនឹងបញ្ជាការដ្ឋាន និងប៉ុស្តិ៍យាមអចលនទ្រព្យយោធារបស់ខ្លួន។ សកម្មភាពដ៏សំខាន់បំផុត បានកើតឡើងប្រហែល១០ឆ្នាំមុន នៅពេលកងកម្លាំងកូរ៉េខាងត្បូង ក្លែងធ្វើជាការវាយប្រហារបែបនេះ ហើយវាបានបណ្តាលឲ្យទីក្រុងព្យុងយ៉ាងមានភាពច្របូកច្របល់”។

លោក Madden បន្តទៀតថា “នេះគឺជាវគ្គថ្មីនៅក្នុងហ្គេម ឆ្មា-កណ្ដុរ ដែលមេដឹកនាំកូរ៉េខាងជើង អាចគេចផុតពីការចាប់រូបភាពដោយផ្កាយរណបអំពីកន្លែងលាក់ខ្លួនរបស់គាត់។ ប្រសិនបើអ្នកគិតថាគាត់នៅក្នុងផ្ទះមួយសូមទាយម្ដងទៀតគាត់អាចនឹងនៅក្នុងផ្ទះមួយផ្សេង”។

នេះជាយុទ្ធសាស្ត្របន្លំភ្នែកដូចយុទ្ធសាស្ត្ររបស់អធិរាជទីមួយនៃប្រទេសចិនឈីនស៊ឺហ័ង ដែលព្រះអង្គបានផ្ទំនៅកន្លែងផ្សេងគ្នារាល់យប់ ដើម្បីគេចពីឃាតក ។

អធិរាជទីមួយ នៃប្រទេសចិនឈីនស៊ឺហ័ងភូមិគ្រឹះថ្មីទាំងនេះ មានទីតាំងនៅកណ្តាលទីក្រុងព្យុងយ៉ាង។ វានៅទល់មុខអគារការិយាល័យរបស់នាយកដ្ឋានគណៈកម្មាធិការមជ្ឈិមរបស់គណបក្សកាន់អំណាច។

នាយកដ្ឋានទាំងនេះគឺស្ថិតក្នុងចំណោម ស្ថាប័នដ៏មានឥទ្ធិពលបំផុតមួយចំនួន នៅក្នុងវប្បធម៌នយោបាយកូរ៉េខាងជើង ព្រោះពួកគេមានតួនាទីត្រួតពិនិត្យការងាររបស់រដ្ឋាភិបាល សន្តិសុខ និងអង្គការយោធា។

លោក គីម ជុងអ៊ុន បរិវេណ Ch’angkwangsan ក៏ស្ថិតនៅជិតកន្លែងមួយចំនួន ដែលថ្នាក់ដឹកនាំកូរ៉េខាងជើងរៀបចំព្រឹត្តិការណ៍ជាតិ ក៏ដូចជាបណ្តុំភោជនីយដ្ឋានរបស់ទីក្រុងព្យុងយ៉ាង ផងដែរ។

លើសពីនេះ បរិវេណនេះគឺជាទឹកដីដ៏សុខស្រួលសម្រាប់លោក គីម ជុងអ៊ុន។ កាលពីកុមារភាព លោក គីម បានរស់នៅក្នុងលំនៅដ្ឋានដ៏ធំបំផុតរបស់ខ្លួន ដែលត្រូវបានសាងសង់ឡើងសម្រាប់ឪពុក និងអ្នកកាន់តំណែងមុនគឺលោក គីម ជុងអ៊ីល។

ទោះបីជាយ៉ាងណាក៏ដោយ គេដឹងថា លោក គីម ជុងអ៊ុន មិនមែនស្នាក់នៅត្រឹមតែក្នុងភូមិគ្រឹះតែ៨នេះទេ ពោលគឺគាត់ មានអគារស្នាក់នៅប្រហែល ១៣ កន្លែងឯណោះនៅទូទាំងប្រទេស។

ប្រភព​ News.am ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img