21.6 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

គណបក្ស Move Forward ត្រៀមចូលរួមជាមួយបក្សប្រឆាំង

- Advertisement -spot_img

លោក Chaithawat Tulaton អគ្គលេខាធិការគណបក្ស Move Forward លោក Chaithawat Tulaton បានប្រកាសនៅថ្ងៃនេះ (ថ្ងៃពុធ) ថា គណបក្សត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយបក្សប្រឆាំង ខណៈដែលលោកបានចេញលិខិតសុំទោសដល់អ្នកគាំទ្រចំពោះការបរាជ័យរបស់គណបក្សក្នុងការបង្កើតរដ្ឋាភិបាល។

គណបក្សភឿថៃបានប្រកាសថាខ្លួននឹងចាកចេញពីក្រុមចម្រុះទាំងប្រាំបី ដែលដឹកនាំដោយ Move Forward ដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះរបស់ខ្លួន។

អគ្គលេខាបក្សរូបនេះបានបដិសេធរបាយការណ៍សារព័ត៌មានដែលថា ភឿថៃបានស្នើរ គណបក្ស Move Forward ឱ្យដកលើគោលនយោបាយរបស់ខ្លួនដើម្បីធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ ឬគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន។

សភាគ្រោងនឹងជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ។

លោក Chaithawat បាននិយាយថាសមាជិកស្នូលរបស់គណបក្ស Move Forward បានជូនដំណឹងអំពីចេតនារបស់ខ្លួនក្នុងការដកខ្លួនចេញពី MoU ចំនួនពីរ ដែលចុះហត្ថលេខាដោយគណបក្សចម្រុះទាំងប្រាំបី ទាក់ទងនឹងការបង្កើតរដ្ឋាភិបាល និងមួយទៀតរវាងគណបក្សភឿថៃ។

លោកបាន ចាត់ទុកព្រឹត្តិការណ៍នយោបាយបច្ចុប្បន្នថាជាការបំភ្លៃនយោបាយដោយលោកអះអាងថាបញ្ហានយោបាយថៃពិតប្រាកដ មិននៅជាមួយប្រជាជនទេ។

ប្រភព Thaipbsworld ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img