23.3 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

គណបក្សសាធារណរដ្ឋ ថ្កោលទោស និងប្តេជ្ញាស៊ើបអង្កេតការវាយឆ្មក់របស់ FBI ចូលលំនៅដ្ឋានលោក Trump

- Advertisement -spot_img

មេដឹកនាំសំឡេងភាគតិចនៃរដ្ឋសភាអាមេរិកលោក Kevin McCarthy និងតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋផ្សេងទៀត បានថ្កោលទោសរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ចំពោះការវាយឆ្មក់ចូលលំនៅដ្ឋានរបស់លោក Donald Trump ក្នុងរដ្ឋ Florida ដោយព្រមានថា ពួកគេនឹងបើកការស៊ើបអង្កេតនយោបាយ ពាក់ព័ន្ធក្រសួងយុត្តិធម៌ នៅពេលពួកគេឡើងគ្រប់គ្រងសភាវិញ។

មេដឹកនាំសំឡេងភាគតិចនៃរដ្ឋសភាអាមេរិកលោក Kevin McCarthyលោក McCarthy បាននិយាយកាលពីយប់ថ្ងៃចន្ទទី០៨ខែសីហា ប៉ុន្មានម៉ោងបន្ទាប់ពីភ្នាក់ងារ FBI បានអនុវត្តដីកាឆែកឆេរនៅឯលំនៅដ្ឋាន Mar-a-Lago របស់លោក Trump ថា “ក្រសួងយុត្តិធម៌បានធ្វើទង្វើ ឈានដល់ស្ថានភាពដែលមិនអាចអត់ឱនឲ្យបាន ពាក់ព័ន្ធការយកនយោបាយធ្វើជាអាវុធ។ នៅពេលណាដែលគណបក្សសាធារណរដ្ឋ ដណ្តើមយករដ្ឋសភាមកវិញ យើងនឹងធ្វើការត្រួតពិនិត្យភ្លាមៗលើនាយកដ្ឋាននេះ ហើយមិនទុករឿងនេះចោលឡើយ។ អគ្គមេធាវី Merrick Garland សូមរក្សាឯកសាររបស់អ្នក និងបែងចែកកាលបរិច្ឆេទរបស់អ្នក ដើម្បីដោះស្រាយរឿងដែលសំខាន់ឲ្យហើយទៅ”។

លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា ភ្នាក់ងារ FBI មួយក្រុមធំ បានឆ្មក់ចូលផ្ទះរបស់អតីតប្រធានាធិបតី ហើយបានសម្រុកចូលទៅក្នុងកន្លែងសុវត្ថិភាពរបស់គាត់។ ការឆែកឆេរនោះ ត្រូវបានគេរាយការណ៍ថាទាក់ទង នឹងការស៊ើបអង្កេតលើការកាន់កាប់ ឯកសារសម្ងាត់របស់លោក Trump។

អតីតប្រធានាធិបតីអាមេរិកលោក Donald Trumpលោក Trump លើកឡើងថាការវាយប្រហារបែបនេះអាចកើតឡើងតែនៅ ប្រទេស ដែលបែកបាក់ក្នុងពិភពលោកទីបី ប៉ុណ្ណោះ។ គួរឲ្យស្តាយ ពេលនេះអាមេរិកបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះ ដែលមានអំពើពុករលួយក្នុងកម្រិត មិនធ្លាប់មានពីមុនមក”។

គណបក្សសាធារណរដ្ឋនៅក្នុងសភា បានខឹងសម្បាយ៉ាងខ្លាំងចំពោះការវាយឆ្មក់នេះ ហើយទាមទារការពន្យល់ពីលោក Garland និងនាយក FBI លោក Chris Wray។

តំណាងរាស្រ្តគណបក្សសាធារណរដ្ឋ Jim Jordan បានចោទសួរថា “ហេតុអ្វីបានជាលោក Chris Wray និង Merrick Garland មិនមកតទល់ជាមួយយើងនៅថ្ងៃសុក្រនេះ ហើយឆ្លើយសំណួររបស់យើង?។ ប្រសិនបើរឿងនេះមានសារសំខាន់ពាក់ព័ន្ធលោក Trump មែននោះ សូមមកឆ្លើយសំណួររបស់យើងនៅក្នុងគណៈកម្មាធិការតុលាការ សភាទៅ”។

លោក Trump បានបង្ហើបម្តងហើយម្តងទៀតថា គាត់នឹងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ ២០១៤ តទល់នឹងគូប្រជែងលោក Joe Biden។ តំណាងរាស្រ្ត Matt Gaetz បានលើកឡើងថា គណៈកម្មាធិការថ្ងៃទី៦ខែមករា ដែលស៊ើបអង្កេតកុបកម្មនៅសភាអាមេរិក ត្រូវបានកោះប្រជុំដើម្បីរារាំងលោក Trump ពីការឈរឈ្មោះបោះឆ្នោតជាថ្មី ខណៈតំណាងរាស្រ្ត Scott Perry បានហៅសវនាការផ្សាយតាមទូរទស្សន៍របស់គណៈកម្មាធិការនេះថាជា “ការកាត់ក្តីតាមបែបសូវៀត”៕

ប្រភព TRT World ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img