23 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

គណបក្សខ្មែររួបរួមជាតិ លើកឡើងនូវសំណូមពរ ចំនួនបី ចំណុចជូនគ.ជ.ប

- Advertisement -spot_img

ភ្នំពេញ៖ មានសំណូមពរបីចំណុចដែលតំណាងគណបក្ស ខ្មែរ រួបរួម ជាតិបានលើកឡើងនៅក្នុងជំនួបរវាងមន្រ្តីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ដែលដឹកនាំដោយឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ និង តំណាង គណបក្សខ្មែររួបរួមជាតិដឹកនាំដោយឯកឧត្តម ញឹក ប៊ុនឆៃ ប្រធាន គណបក្ស។

មន្រ្តីចូលរួមបានឱ្យដឹងថា នៅក្នុងជំនួបដ៏កក់ក្តៅនេះ លោកប្រធាន គណបក្សខ្មែររួបរួមជាតិ បានលើកនូវសំណូមពរចំនួនបីចំណុច ជម្រាបជូនឯកឧត្តម ហង្ស ពុទ្ធា។ក្នុងនោះមាន៖១. សមាគម ឬ អង្គការមិនមែនរដ្ឋាភិបាលដែលមានបំណងចូលរួម សង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មិនត្រូវអនុញ្ញាតឱ្យស្លៀកពាក់ ឯកសណ្ឋាន ឬ សញ្ញា សម្គាល់របស់ស្ថាប័នឡើយ គឺត្រូវពាក់តែប័ណ្ណ ដែលចេញដោយ គ.ជ.ប។ ២. សូមឱ្យបិទផ្សាយកំណត់ហេតុ នៃការ រាប់សន្លឹកឆ្នោត (ទ.១១០២)ជាសាធារណៈ នៅត្រង់ច្រក ចូលទីតាំង ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាស លទ្ធផល បោះឆ្នោតជាផ្លូវការនិងចែកជូន ភ្នាក់ងារគណបក្ស នយោបាយ ដែលមានវត្តមាន នៅក្នុងការិយាល័យរាប់សន្លឹកឆ្នោត។ គណបក្សទាមទារយ៉ាងទទូច សូមឱ្យគ.ជ.ប ធ្វើការកែសម្រួល រាល់ ប្រការពាក់ព័ន្ធនឹងទម្រង់បែបបទ ១១០២និងទី៣. លិខិតបញ្ជាក់ បេក្ខជនពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជី ឈ្មោះបោះឆ្នោត ក្នុងឃុំ សង្កាត់៖ សូមលុបប្រការ ៤.៥ ចំណុច ៤.៥.២.២ ពីព្រោះ បញ្ជី ឈ្មោះបោះឆ្នោត គឺផ្ដល់សុពលភាពដោយគ.ជ.ប រួចស្រេចទៅ ហើយ។

គណបក្សខ្មែររួបរួមជាតិ បានធ្វើការពន្យល់ហេតុផល ម្ដងមួយ ចំណុចៗ។ឯកឧត្តម ញឹក ប៊ុនឆៃ ក៏បានជម្រាបមន្រ្តីគ.ជ.ប ថា អ្វី ដែលគណបក្ស លើកឡើង គឺជាចំណុចដែលមានស្នើ ឡើងជា លាយលក្ខណ៍អក្សរ ហើយបញ្ហាដែលនៅសេសសល់ អាចនឹង ត្រូវគណបក្សលើកឡើងនៅថ្ងៃទី១៦ ខែធ្នូខាងមុខ ដែល ជាកិច្ច ប្រជុំរួមរវាង គ.ជ.ប ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ចំណែកក្រុមការងារ គ.ជ.ប ក៏បានពន្យល់ហេតុផលតាមផ្លូវច្បាប់ នូវចំណុចនីមួយៗដែលភាគីគណបក្សបានលើកឡើង។ ទោះ ជា យ៉ាងណាក៏ដោយ ក្រុមការងារបានកត់ត្រារាល់ចំណុច ដែលគណបក្ស បានលើកឡើង ដើម្បីទុកជូនសមាជិក គ.ជ.ប ទាំងប្រាំបួនរូប ពិនិត្យ និងសម្រេច។

គួរបញ្ជាក់ថាឆ្លើយតបតាមសំណើរបស់គណបក្សខ្មែររួបរួមជាតិសុំជួបពិភាក្សាទ្វេភាគីជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.បក៏បានចាត់តាំង ក្រុមការងារដើម្បីទទួលជួបប្រតិភូគណបក្សខ្មែររួបរួមជាតិព្រឹក
ថ្ងៃអង្គារ ទី១៣ ខែធ្នូ វេលាម៉ោង ៩:៣០ ព្រឹកនៅសាលប្រជុំរបស់ គ.ជ.ប ។ជំនួបនេះ បានប្រព្រឹត្តទៅអស់រយៈពេលប្រមាណជិត ២ម៉ោង ។ក្នុងជំនួបនេះគ.ជ.ប ដឹកនាំដោយឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ និង ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប រួមជាមួយថ្នាក់ដឹកនាំក្នុងអគ្គ លេខាធិការដ្ឋាន គ.ជ.ប ចំនួន៦រូប។ចំណែកប្រតិភូ គណបក្ស ខ្មែររួបរួមជាតិ ដឹកនាំដោយ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្ស រួម ជាមួយសហការី រួមមាន អនុប្រធានគណបក្ស អគ្គលេខាធិការ និងអគ្គលេខាធិការរង គណបក្សសរុបចំនួន ៧រូប ។គោលបំណង នៃជំនួបនេះគឺដើម្បីពិភាក្សាពិគ្រោះយោបល់លើ សេចក្តីព្រាង បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img