24 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

គណបក្សខ្មែររួបរួមជាតិ គ្រោងរៀបចំហែក្បួនឃោសនាធំ នៅថ្ងៃចាប់ផ្តើមយុទ្ធនាការដំបូង

- Advertisement -spot_img

បណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ មានប្រសាសន៍ប្រាប់សារព៏ត៌មានគីរីដងរែក នៅថ្ងៃទី ១៩ ខែ ឧសភាថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងចាប់ផ្ដើមនៅថ្ងៃខាងមុខនេះ គណបក្សខ្មែររួបរួមជាតិ នឹងរៀបចំហែក្បួនឃោសនាធំ នៅរាជធានីភ្នំពេញ ហើយក្រៅនេះគឺរៀបចំនៅតាមឃុំ-សង្កាត់ ដែលបាន ដាក់បេក្ខជនតែប៉ុណ្ណោះ។

បណ្ឌិត ញឹក ប៊ុនឆៃ បញ្ជាក់ យ៉ាងដូច្នេះ ថា «ខ្ញុំសម្រេចធ្វើធំមួយកន្លែងនៅភ្នំពេញនេះទេ នៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ សម្រេចហើយធំ ហើយខ្ញុំអាចចូលរួម ហើយការហែរធំ នេះ នឹងធ្វើឡើងនៅថ្ងៃទី ២១ ដែលជាថ្ងៃចាប់ផ្ដើមហែរក្បួនដំបូង ដោយជួបជុំគ្នានៅ ក្បែរស្ពានជ្រោយចង្វារ ហើយ និងធ្វើការហែក្បួនទៅកាន់ខណ្ឌឬស្សីកែវ ហើយដល់ពេលជួបគ្នាជាមួយក្រុមនៅខណ្ឌឬស្សីកែវ នឹងត្រូវហែបន្តទៀត»។

បើតាមបណ្ឌិត ញឹក ប៊ុនឆៃ សម្រាប់នៅរាជធានីភ្នំពេញ គណបក្សខ្មែររួបរួមជាតិ រៀបចំដាក់បេក្ខជនបានចំនួន ប្រមាណ ៣៤សង្កាត់ប៉ុណ្ណោះ ហើយការហែក្បួននេះ នឹងធ្វើឡើងសម្រាប់តែឃុំ-សង្កាត់ ដែល គណបក្ស បានដាក់បេក្ខជនចូលរួមការបោះឆ្នោត តែប៉ុណ្ណោះ។

សូមជម្រាបថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ដោយចាប់ផ្តើមពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣ រសៀល។ ក្នុងនោះ មានគណបក្សនយោបាយចំនួន ១៧ បានចូលរួម ហើយការឃោសនានឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img