22.3 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

ខ្សែបម្រើ Juan Cuedrado ទៅចូលរួមជាមួយ Inter ក្រោយចប់កិច្ចសន្យានៅ Juventus

- Advertisement -spot_img

ខ្សែបម្រើអន្តរជាតិកូឡុំប៊ី Juan Cuedrado បានព្រមព្រៀងចុះកិច្ចសន្យាលេង ១ឆ្នាំឲ្យក្លិបថ្មី Inter Milan បន្ទាប់ពីអស់សុពលភាពកិច្ចសន្យាជាមួយក្លិបអ៉ីតាលីដូចគ្នា Juventus រួចមក។

Cuedrado ដែលមានវ័យ ៣៥ឆ្នាំទៅហើយនោះ បានមកកាន់ទឹកដី San Siro ក្នុងនាមកីឡាករគ្មានតម្លៃផ្ទេរ បន្ទាប់ពីបញ្ចប់រយៈពេល ៨ឆ្នាំលេងនៅសេះបង្កង់ Juventus ជាមួយនឹងការឈ្នះពានសរុបបាន ១១ពានផងដែរ។

យ៉ាងនេះក្តី Inter Milan គឺជាក្លិបទី៥ នៅអ៉ីតាលីដែល Cuedrado បានចូលរួម ក្រៅតែពីក្លិប Udinese, Lecce, Fiorentina និង Juventus ជាដើម ដែលអតីតធ្លាប់ជាកីឡាករខ្ចីជើងពីក្លិបអង់គ្លេស តោខៀវ Chelsea ទៀតផង។

Juan Cuedrado ដែលស្ថិតក្នុងក្រុមជម្រើសជាតិកូឡុំប៊ីនាពេលបច្ចុប្បន្ននេះបានថ្លែងថា «វាពិតជាកិត្តិយសខ្លាំងណាស់ សម្រាប់ខ្ញុំ ក្នុងការមកចូលរួមជាមួយ Inter Milan ក្នុងនាមជាក្លិបធំមួយនៅអឺរ៉ុបផងដែរ។ កន្លងមកមានក្លិបជាច្រើនបាន ទាក់ទងខ្ញុំ ប៉ុន្តែខ្ញុំបានចាត់ទុកថា អ៉ីតាលីប្រៀបដូចជាផ្ទះទី២ របស់ខ្ញុំអីចឹង»៕

ប្រភព Independent ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img