32 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

ខេត្ត៖ កំពង់ស្ពឺជាគោលដៅសំរាប់កីឡាជិះសេះសុីហ្កេមឆ្នាំ២០២៣

- Advertisement -spot_img

សហព័ន្ធកីឡាជិះសេះកម្ពុជា (CEF) បានរៀបចំការប្រកួតមួយ ដើម្បីវាស់ស្ទង់ និងអភិវឌ្ឍសមត្ថភាពអ្នកជិះសេះកម្ពុជា សម្រាប់ការប្រកួតកីឡា SEA Games 2023 នៅកម្ពុជា។

ការប្រកួតបានធ្វើឡើងនៅថ្ងៃទី៦ ខែមេសា នៅភូមិដំណាក់ដំរី ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើវិញ្ញាសាជិះចម្ងាយ៤០គីឡូម៉ែត្រ។

បើតាមលោក ហ៊ុយ សុផារិទ្ធ គ្រូបង្វឹកកីឡាករជិះសេះជម្រើសជាតិកម្ពុជា បានអោយដឹងថា ការប្រកួតបានជួយបង្កើនសមត្ថភាពបច្ចេកទេសរបស់កីឡាករ រួមទាំងការគ្រប់គ្រងសេះផងដែរ។

គ្រូបង្វឹកបានបញ្ជាក់ថា សហព័ន្ធប្ដេជ្ញាផ្ដល់ការហ្វឹកហាត់បន្ថែមទៀត ដល់អត្តពលិកឱ្យដណ្ដើមបានមេដាយមាសនៅស៊ីហ្គេមលើកទី ៣២។

ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img