ភ្នំពេញ: រដ្ឋបាលខេត្តមណ្ឌលគិរី បានស្នេីសុំសម្តេចនាយករដ្ឋមន្រ្តី កាត់ដីព្រៃស្រស់ដែលដាំតាំងពីសម័យសង្គមរាស្រ្តនិយម ចំនួនជាង៤១ហិកតា ស្ថិតនៅក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ទៅឈ្មោះ ម៉េង ហេង ដែលគេស្គាល់ថា ជាថៅកែក្រុមហ៊ុនលក់រថយន្តដ៏ធំ ។
យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណ:រដ្ឋមន្ត្រី ចុះហត្ថលេខាដោយលោក វង្សី វិស្សតចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីករណីស្នេីសុំកាត់ឈ្វៀលដីទំហំជាង៤១ ម៉ឺនហិកតា ចេញពីគម្របព្រៃឈេីឆ្នាំ២០០២ ឫ ក្រុមហ៊ុនហូលីង ខូ អិលធីឌី ស្ថិតនៅអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី បានឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ពន្ធ័ផ្សេងទៀត ចុះពិនិត្យ និងវាយតម្លៃទិដ្ឋភាពជាក់ស្តែង និងទិដ្ឋភាពផ្នែកគតិយុត្តឱ្យបានច្បាស់លាស់ រួចផ្ញេីរបាយការណ៍មកទីស្តីការគណ:រដ្ឋមន្រ្តី ដេីម្បីធ្វេីការបូកសរុប និងលេីកសំណេីរសុំការពិនិត្យសម្រេចពីប្រមុខរាជរដ្ឋាភិបាល។
ដោយគិរីដងរែក