28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ​បទរក្សាទុក ជួញដូរ សមគំនិត និងប្រើប្រាស់គ្រឿងញៀន

- Advertisement -spot_img

កម្លាំងអធិការដ្ឋានស្រុកកំពង់ត្រឡាចនិងកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ពីបទរក្សាទុក ជួញដូរ សមគំនិត និងប្រើប្រាស់គ្រឿងញៀន។

សមត្ថកិច្ចបានបង្ហាញជនសង្ស័យទាំង​ ៣នាក់​ ១, ឈ្មោះ ភឿន ចិន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ២,ឈ្មោះ ម៉ិញ ធីម ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។​ ៣, ឈ្មោះ សូត្រ វី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យមានទីលំនៅ ក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនិតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តកំពង់ឆ្នាំង រួចហើយដើម្បីចាត់ការបន្តទៅតាមនិតិវិច្បាប់៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img