រដ្ឋបាលខេត្តកែប គ្រោងនឹងសាងសង់កំពង់ផែស្តង់ដារចំនួនពីរ សម្រាប់វិស័យជលផល និងទេសចរណ៍ ក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានបំណងអភិវឌ្ឍឧស្សាហកម្មទាំងនេះនៅក្នុងខេត្ត។
លោក វ៉ៅ សុខា អភិបាលរងខេត្តទទួលបន្ទុក បានឲ្យដឹងថាមន្ត្រីខេត្ត និងក្រុមការងាររបស់ ADB កំពុងធ្វើការលើគម្រោងបង្កើតទីតាំងកំពង់ផែ។
លោកនិយាយថាគម្រោងសាងសង់ និងកែប្រែកំពង់ផែនេសាទទាំង ២នេះ ស្ថិតក្នុងគម្រោង ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព របស់ ADB ដែលគ្រោងចំណាយថវិកា ១០០លានដុល្លារ លើខេត្តជាប់មាត់សមុទ្រទាំង ៤ របស់ប្រទេសកម្ពុជា។
ការចំណាយ ៥០ លានដុល្លារនៃគម្រោងនេះនឹងមកពី ADB (១០ លានដុល្លារ) មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (១០ លានដុល្លារ) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (French Development Agency) (៣០ លានដុល្លារ)។
លោកបន្តថា ៖ « ការអភិវឌ្ឍកំពង់ផែទាំងពីរនេះ នឹងជួយសម្រួលដល់វិស័យទេសចរណ៍ និងទូកនេសាទ » ។
គម្រោងនេះត្រូវបានពិភាក្សាផងដែរនៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន នៅពេលដែលលោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងតំណាង ADB ដឹកនាំ ដោយ លោក Saunders Lindsay ប្រធាន ក្រុម គម្រោង ជលផល ឆ្នេរសមុទ្រ និង និរន្តរភាព កម្ពុជា ។
លោក សុខា បាននិយាយថាការកសាងចំណតទូកផ្សារក្តាមនិងការកែលម្អ ចំណតទូក ឲ្យក្លាយទៅជាផែស្តង់ដាសម្រាប់ជលផលនេសាទ និងសម្រាប់វិស័យទេសចរណ៍ផងដែរ ។
ADB និយាយថាគម្រោងនេះនឹងជួយវិស័យជលផលក្នុងការជំរុញវិធានការបន្សាំ និងកាត់បន្ថយដែលសមស្របទៅនឹងប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងសមុទ្រនីមួយៗ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលដែលធន់នឹងអាកាសធាតុ និងជំរុញការវិនិយោគក្នុងខ្សែសង្វាក់តម្លៃប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ព្រមទាំងការផ្តល់ហិរញ្ញប្បទានសម្រាប់សមុទ្រក្នុងការគ្រប់គ្រងជលផល។
ខេត្តកែបក៏កំពុងសាងសង់កំពង់ផែទេសចរណ៍តម្លៃ ១,៦ លានដុល្លារ ដែលមានទីតាំងនៅកោះទន្សាយ ចម្ងាយប្រហែល ៤.៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តកែប។ ការសាងសង់នេះកំពុងដំណើរការក្រោមហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍មហាអនុតំបន់ទន្លេមេគង្គរបស់ ADB សម្រាប់គម្រោងកំណើនរួមដំណាក់កាលទី II៕