28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ខួបលើកទី ១៦១ សាខានិងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងប្រមូលថវិកា បានជាង ១៣ ម៉ឺនដុល្លារ

- Advertisement -spot_img

ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានកិត្តិយស សាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថាទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លើទី១៦ ដែលយើងប្រារព្ធឡើងនៅពេលនេះ ក្រោមប្រធានបទ (រួមគ្នា ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ)ពិតជាមានសំខាន់ខ្លាំងណាស់ ដែលយើងត្រូវរួមគ្នាបន្តនិរន្តរភាពក្នុងស្មារតីមនុស្សធម៌ជាបន្តទៀត។ មានប្រសាសបែបនេះនៅក្នុងពិធីទិវាពិភពលោក កាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហម សម្រាប់ប្រទេសកម្ពុជា កាកបាទក្រហម កម្ពុជា បានចាប់បដិសន្ឋិឡើង នៅថ្ងៃទី១៨ ខែកម្ភះ ឆ្នាំ១៩៥៥ បើគិតមកដល់ពេលនេះមានរយៈពេល៦៩ឆ្នាំហើយ ។បច្ចុប្បន្នកាកបាទក្រហមកម្ពុជា មាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ជំនួយសង្គ្រោះ និងធ្វើជាជំនួយមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្នុងប្រទេសកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់មន្ត្រីសាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំង និងអនុសាខាកាកបាទ ក្រហមទាំងអស់ ត្រូវយកចិត្តទុកដាក់ ធ្វើការងារមនុស្សធម៌ប្រកបដោយតម្លាភាព ដោយឈរលើយន្តការគ្រឹះ មិនរើសអើង ដោយអព្យាក្រឹត ឯករាជ្យ មានឆន្ទៈស្ម័គ្រចិត្ត និងប្រកបដោយក្មមសីលធម៌ ។សូមធ្វើការងារ ឱ្យចំគោលដៅ លើជនទីទាល់ក្រមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងមិនត្រូវបក្សពួកនិយមឡើយ។ ឯកឧត្តម សូមថ្លែងអំណរគុណ ដល់ឯកឧត្តម លោកជំទាវ សប្បុរសជនទាំងអស់ដែលបានចូលរួមប្រមូលថវិកាមកផ្ដល់ជូនកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មធិការ សាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំង បានរាយការណ៍ពីសកម្មភាពរបស់សាខា និងអនុសាខា ដែលបានអនុវត្តក្នុងរយៈកាលកន្លងមក និង ទិសដៅការងារ ដែលត្រូវអនុវត្តបន្ត ។ចុងក្រោយឯកឧត្ត ស៊ុន សុវណ្ណារិទ្ឋិ បានប្រកាស ពីលទ្ឋផលដែលប្រមូលថវិកាពីសប្បុរសជន នាថ្ងៃនេះ បានសរុប ចំនួន ១៣៨ ៣៣៤ ដុល្លារ ដោយក្នុងនោះអនុសាខា ក្រុង.ស្រុក បានចំនួន ៧២ ២២០ ដុល្លា និងថវិកាសាខាទទួលបាន៥៩ ៩៣៥ ដុល្លា៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img