28.5 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

ខណះលោក ស៊ី ជិនពីង ជួបលោក ពូទីនបែរជាអាមេរិក ប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៣៥០លានដុល្លារសម្រាប់អ៊ុយក្រែន

- Advertisement -spot_img

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយយោធាថ្មីបន្ថែមមានទំហំទឹកប្រាក់ ៣៥០លានដុល្លារ សម្រាប់អ៊ុយក្រែនខណៈទីក្រុងកៀវកំពុងបង្កើនឃ្លាំងអាវុធរបស់ខ្លួនត្រៀមបើកប្រតិបត្តិការវាយបកប្រឆាំងនឹងទាហានរុស្ស៉ី និងចំថ្ងៃតែមួយដែលលោក ប្រធានាធិបតីចិន ស៊ី ជិនពីង ផ្ដើមធ្វើទស្សនកិច្ចនៅរុស្ស៉ី។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៉ីនតោន) លោក ប្ល៊ីខិនបានគូសបញ្ជាក់ដូច្នេះថា «កញ្ចប់ជំនួយយោធានេះក្នុងនោះរួមមានបញ្ចូល ទាំងគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធមីស៊ីល HIMARS និងកាំភ្លើងធំ howitzers ផ្ដល់ដោយសហរដ្ឋអាមេរិក ដែលអ៊ុយក្រែនកំពុងប្រើប្រាស់ដើម្បីការពារខ្លួនឯង ក៏ដូចជាគ្រាប់រំសេវ សម្រាប់រថពាសដែកប្រយុទ្ធ Bradley ព្រមទាំងមីស៊ីល HARM អាវុធប្រឆាំងរថក្រោះ និងបរិក្ខារយោធាដទៃទៀត»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាជាង ៣០ពាន់លានដុល្លារហើយសម្រាប់អ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ ការប្រកាសពីការផ្ដល់កញ្ចប់ជំនួយយោធាថ្មីនេះទៀតសោត កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រមុខការពារជាតិអាមេរិក ទីប្រឹក្សាសន្តិសុខជាតិអាមេរិក និងនាយសេនាធិការចម្រុះកងទ័ពអាមេរិក បានបើកកិច្ចពិភាក្សាជាមួយសមភាគីអ៊ុយក្រែន។ មិនតែប៉ុណ្ណោះវាកើតឡើងក្នុងថ្ងៃទីមួយដែលលោកប្រធានាធិបតីចិន ស៊ី ជិនពីង បាន ជួបពិភាក្សាជាមួយលោក ពូទីន ក្នុងដំណើរទស្សនកិច្ចនៅមូស្គូ ដែលមានគោលដៅលើកកម្ពស់តួនាទីរបស់ចិន ក្នុងនាមជាអ្នកស្វែងរកសន្តិភាព៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img