25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ក្លិបអាល្លឺម៉ង់ Hoffenheim តែងតាំងលោក Matarazzo ជាអ្នកចាត់ការថ្មី

- Advertisement -spot_img

(ម៉ូនិច)៖ លោក Pellegrino Matarazzo ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី របស់ក្លិប TSG Hoffenheim បន្ទាប់ពីការចាកចាញរបស់លោក Andre Breitenreiter, នេះបើតាមការប្រកាសពីក្លិបលេងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga,

Matarazzo បានវិលត្រឡប់ទៅក្លិប Hoffenheim វិញបន្ទាប់ពីធ្លាប់បានធ្វើការជាមួយក្រុម U-17 របស់ក្លិប និងក្នុងនាមជាជំនួយការគ្រូបង្វឹកក្រុមជម្រើសដំបូង ចម្លោះឆ្នាំ២០១៧ និង២០១៩។

បុរសវ័យ ៤៥ឆ្នាំសញ្ជាតិអ៊ីតាលី-អាមេរិករូបនេះ ក្រោយមកក៏បានក្លាយជាគ្រូបង្វឹកក្លិប VfB Stuttgart និងបានដឹកនាំជួយឲ្យពួកគេ ឡើងទៅលេងនៅលីគ Bundesliga នៅរយៈពេល ៦ខែបន្ទាប់ពីបានចូលរួមជាមួយក្លិប។

លោកបានដឹកនាំ VfB Stuttgart បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩ ក្នុងការលេងពេញមួយរដូវកាលដំបូងរបស់លោក ក្នុងការដឹកនាំក្លិប ប៉ុន្តែត្រូវបានបណ្តេញចេញពីតំណែងកាលពីខែតុលា ឆ្នាំ២០២២ បន្ទាប់ពីក្លិបមិនអាចរកបានជ័យជំនះសោះសម្រាប់ ៩ប្រកួតនៅក្នុងរដូវកាល២០២២-២៣ នៃលីគ Bundesliga។

Matarazzo បានសម្រេចចុះកិច្ចសន្យារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នោះ នឹងត្រូវទទួលភារកិច្ចស្វែងរកសំណាងឲ្យក្លិប Hoffenheim ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៤ ក្នុងតារាងលីគ Bundesliga ជាមួយនឹងកំពុងមាន ១៩ពិន្ទុ, ហើយមាន ៣ពិន្ទុនៅពីលើតំបន់ជម្រុះចេញពលីគ៕

ការទទួលបន្ទុកនេះលោក Matarazzo នឹងដឹកនាំក្រុមធ្វើជាម្ចាស់ផ្ទះនៅថ្ងៃសៅរ៍ ប្រកួតក្នុងលីគប៉ះក្រុម Bayer Leverkusen ដណ្តើម ៣ពិន្ទុយ៉ាងសំខាន់បន្តទៀត៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img