35.9 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ក្រោយពីហាត់ក្នុងព្រៃទ័ពអ៊ុយក្រែនត្រៀមប្រយុទ្ធជាមួយកងកម្លាំងលោក ពូទីន

- Advertisement -spot_img

ទាហានអ៊ុយក្រែន កំពុងហាត់នៅក្នុងព្រៃនៃទីក្រុង Salisbury របស់ចក្រភពអង់គ្លេស ដើម្បីត្រៀមប្រយុទ្ធតទល់នឹងកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន។

កងទ័ពបានហ្វឹកហាត់ជាមួយយោធាអង់គ្លេសនៅព្រៃ Wiltshire មុនពេលពួកគេត្រូវបានបញ្ជូនទៅសមរភូមិប្រយុទ្ធប្រឆាំង នឹងការ វាយលុករបស់កងកម្លាំងរុស្ស៊ី។ ទោះកំពុងផ្តល់ការហ្វឹកហ្វឺនជាមួយទាហានអង់គ្លេស ប៉ុន្តែកងកម្លាំងប្រដាប់អាវុធអូស្រ្តាលី ក៏បានចូលរួមជួយបង្វឹកដល់ទាហានអ៊ុយក្រែនផងដែរ។

រឿងនេះកើតឡើង ខណៈកងទ័ពអ៊ុយក្រែនក្រុមដំបូង បានទៅដល់ចក្រភពអង់គ្លេស ដើម្បីរៀនប្រើរថក្រោះ Challenger 2 បន្ទាប់ពីរថក្រោះប្រភេទនេះចំនួន១៤គ្រឿង ត្រូវបានបញ្ជូនទៅសមរភូមិជួរមុខ។

ដោយសរសើរអូស្ត្រាលីថាជាដៃគូការពារដ៏ជិតស្និទ្ធនិងមានតម្លៃ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយថា “កងកម្លាំងប្រដាប់អាវុធអូស្ត្រាលី កំពុងផ្តល់ការបណ្តុះបណ្តាលយ៉ាងសំខាន់សម្រាប់បុរស និងស្ត្រីអ៊ុយក្រែនដ៏ក្លាហាននៅទីនេះក្នុងចក្រភពអង់គ្លេស ដោយរៀនជំនាញដែលពួកគេត្រូវការដើម្បីត្រលប់ទៅវិញ និងការពារប្រទេសរបស់ពួកគេ”។

លោកបានបន្ថែមថា “យើងក៏កំពុងដំណើរការកិច្ចសហប្រតិបត្តិការរបស់យើង លើកម្មវិធី Aukus ដោយលើកកម្ពស់សន្តិសុខ និងវិបុលភាពនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ”។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace គួរបញ្ជាក់ជាថ្មី រថក្រោះប្រយុទ្ធដ៏ទំនើបបំផុតមួយរបស់លោកខាងលិចធុន Challenger 2 ចំនួន១៤គ្រឿង ត្រូវបានចក្រភពអង់គ្លេសបរិច្ចាគ ដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែន។

ការបរិច្ចាគរថក្រោះនេះ បានជំរុញសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបផ្សេងទៀត ធ្វើតាម៕

ប្រភព NPR ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img