33 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

ក្រុម២២មកពីជំនាន់ផ្សេងគ្នាជួបជុំគ្នាពិសាអាហារសាមគ្គី រំឭកអនុស្សាវរីយ៍ខិតខំអនុវត្តតាមគោលនយោបាយបក្ស និងបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ

- Advertisement -spot_img

(ភ្នំពេញ)៖ អតីតក្រុមយុវជនស្នូលនៃគណបក្សប្រជាជនកម្ពុជា ហៅក្រុម២២​ ប្រមាណ៦០នាក់ បានជួបជុំគ្នាពិសាអាហារសាមគ្គីជាមួយគ្នា ដើម្បីជាការរំឭកអនុស្សាវរីយ៍នៃការខិតខំប្រឹងប្រែងតស៊ូអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្កើនទំនាក់ទំនងគ្នាឱ្យកាន់តែស្អិតល្មួតថែមទៀត ក្នុងគោលដៅបម្រើប្រជាជននិងប្រទេសជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

ពិធីជួបជុំក្រុម២២មកពីជំនាន់ផ្សេងៗគ្នានេះ ធ្វើឡើងនាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន សេង ហុកហេង ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលផ្តួចផ្តើមរៀបចំឡើងដោយលោក ឡេង ចាន់វិរៈ ប្រកបដោយបរិយាកាសសប្បាយរីករាយស្និទ្ធស្នាលគ្នាក្រៃលែង។

ពិធីខាងលើនេះឃើញមានវត្តមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរាជការមុខតំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត អភិបាលខណ្ឌ ស្រុក និងមន្ត្រីមកពីស្ថាប័នផ្សេងគ្នាច្រើនរូបទៀត។ អ្នកចូលរួមគ្រប់គ្នាបានគាំទ្រនូវការលើកឡើងថា សុំឱ្យមានការជួបជុំគ្នាបែបនេះឱ្យបានមួយឆ្នាំម្តង។

អតីតក្រុមយុវជនស្នូលនៃគណបក្សប្រជាជនកម្ពុជា (ក្រុម២២) នេះបច្ចុប្បន្នអ្នកខ្លះបាននិងកំពុងកាន់ដំណែងជា​រដ្ឋមន្ត្រី​ ឯកអគ្គរាជទូត​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិកា​ អគ្គនាយក​ អគ្គនាយករង​ ប្រធាន-អនុប្រធាននាយកដ្ឋាននៅតាមក្រសួងស្ថាប័ន​ និង​ជាអភិបាល​ អភិបាលរងរាជធានី-ខេត្ត​ ប្រធាន-អនុប្រធានមន្ទីរ​ អភិបាល-អភិបាលរងខណ្ឌ-ស្រុក​ នៅក្មុងជួររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងនៅក្នុងជួររាជរដ្ឋាភិបាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជានាយទាហាន​ ជាមេធាវី​ ជាអ្នកជំនួញ​ ជាប្រធាន-អនុប្រធានគណកម្មការផ្សារ​ និងមួយចំនួនទៀតបម្រេីការក្នុងវិស័យឯកជន។

គួររំលឹកថា ក្រុមយុវជនស្នូលគណបក្សប្រជាជនកម្ពុជា​ ហៅក្រុម២២ ​ត្រូវបានបង្កើតឡើងនៅក្នុងទសវត្សឆ្នាំ១៩៩០៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img