23.2 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា ទាមទារគ្រប់គ្រងទីប្រជុំជនជាប់ព្រំដែនឥណ្ឌា និងបង់ក្លាដែស

- Advertisement -spot_img

(រ៉យទ័រ)៖ ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនបានកាន់កាប់ទីក្រុងមួយជាប់ព្រំដែនប្រទេសឥណ្ឌា និងបង់ក្លាដែស ដែលជាការខាតបង់ចុងក្រោយសម្រាប់រដ្ឋាភិបាលយោធា ខណៈដែលខ្លួនប្រយុទ្ធនឹងការបះបោរនៅក្នុងតំបន់ជាច្រើននៃប្រទេស។ ប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងជម្លោះនៃការបះបោរនៅលើរណសិរ្សជាច្រើន ដែលក្រុមប្រឆាំងរដ្ឋាភិបាលសម្ព័ន្ធមិត្តគាំទ្រដោយរដ្ឋាភិបាលស្របគ្នាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានដណ្តើមកាន់កាប់ទីតាំងយោធា និងទីប្រជុំជនជាច្រើន។ វាគឺជាបញ្ហាប្រឈមដ៏ធំបំផុតដែលរបបយោធាបានជួបប្រទះចាប់តាំងពីខ្លួនបានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតក្នុងឆ្នាំ 2021។

អ្នកនាំពាក្យរបស់កងទ័ព Arakan (AA) បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួនបានដណ្តើមយកទីក្រុង Paletwa ដែលជាទីក្រុងកំពង់ផែមួយនៅលើទន្លេ Kaladan ដែលជាគន្លឹះក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង។ អ្នកនាំពាក្យ AA លោក Khine Thu Kha បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទាក់ទងនឹងបញ្ហាស្ថិរភាពព្រំដែន យើងនឹងសហការឱ្យអស់ពីសមត្ថភាពជាមួយប្រទេសជិតខាង” ដោយបន្ថែមថាក្រុមនេះនឹងទទួលបន្ទុកផ្នែករដ្ឋបាល និងការអនុវត្តច្បាប់នៅក្នុងតំបន់។
អ្នកនាំពាក្យរបបយោធាមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាង របស់ AA បានទេ។

ការដួលរលំនៃ Paletwa នៅភាគខាងលិចកើតឡើងបន្ទាប់ពីក្រុមឧទ្ទាមមួយផ្សេងទៀតនៅក្នុងសម្ព័ន្ធបងប្អូនបីគឺ MNDAA បានដណ្តើមយកទីក្រុង Laukkai ភាគខាងជើងរដ្ឋ Shan ជាប់ព្រំដែនជាមួយប្រទេសចិន។ កាលពីសប្តាហ៍មុនរបបយោធាបានព្រមព្រៀងបទឈប់បាញ់ជាមួយសម្ព័ន្ធមិត្តសម្រាប់តំបន់ជាប់ព្រំដែនប្រទេសចិន។ កិច្ចពិភាក្សាត្រូវ បានធ្វើឡើងនៅទីក្រុងគុនមីងរបស់ប្រទេសចិន និងមានការសម្របសម្រួលដោយមន្ត្រីចិន។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ សម្ព័ន្ធឧទ្ទាមបាននិយាយថា កងកម្លាំងយោធាកំពុងបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបានបើកការវាយប្រហារនៅតាមសង្កាត់ជាច្រើនក្នុងរដ្ឋ Shan។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img