25.8 C
Phnom Penh
Thursday, March 5, 2026
- Advertisement -spot_img

ក្រុមអ្នកដឹកទំនិញ នៅប្រទេសអេស្ប៉ាញ ធ្វើកូដកម្មម្ដងទៀត ជុំវិញការឡើងថ្លៃទំនិញ

- Advertisement -spot_img

ម៉ាទ្រីត៖ ក្រុមអ្នកបើកបរឡានដឹកទំនិញនៅប្រទេសអេស្ប៉ាញបានចាប់ផ្តើមធ្វើកូដកម្មមិនកំណត់ កាលពីថ្ងៃចន្ទ ប្រឆាំងនឹងការកើនឡើងថ្លៃទំនិញ ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ។ សកម្មភាពកូដកម្មនេះ កើតឡើងជាលើកទីពីរហើយ នៅឆ្នាំ២០២២នេះ ហើយកូដកម្មនេះ ត្រូវបានរៀបចំឡើងដោយវេទិកាក្រៅផ្លូវការសម្រាប់ការពារវិស័យដឹកជញ្ជូន។

ត្រលប់ទៅខែមីនា និងខែមេសា អ្នកដឹកទំនិញរបស់ប្រទេសនេះបានធ្វើកូដកម្មរយៈពេល ២០ថ្ងៃ ដែលបណ្តាលឱ្យមានបញ្ហាធំនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាតិ។

វេទិកាដែលប្រមូលផ្តុំអ្នកបើកបរដែលមានការងារធ្វើដោយខ្លួនឯង និងក្រុមហ៊ុនដឹកជញ្ជូនតូចៗ មិនមានការគាំទ្រពីក្រុមហ៊ុនដឹកជញ្ជូនធំៗ ឬសហជីពធំជាងគេពីររបស់ប្រទេសអេស្ប៉ាញ គឺសហភាពការងារទូទៅ (UGT) និងគណៈកម្មការកម្មករ (CC.OO) ទេ។ បាតុកម្មបានចាប់ផ្តើម នៅកណ្តាលទីក្រុងម៉ាឌ្រីដ ដោយមានអ្នកបើកបរជាច្រើនចតរថយន្តរបស់ពួកគេនៅជិតកីឡដ្ឋាន Metropolitano របស់ Atletico Madrid ហើយបន្ទាប់មក ដើរតាមកណ្តាលទីក្រុង Paseo de la Castellana ដែលរំខានដល់ចរាចរណ៍នៅកណ្តាលទីក្រុង។

កូដករបានរិះគន់ “កង្វះការប្តេជ្ញាចិត្ត” របស់ក្រសួងដឹកជញ្ជូន ចល័ត និងរបៀបវារៈទីក្រុង ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀង ដែលបានបញ្ចប់កូដកម្ម កាលពីខែមីនា។

រដ្ឋមន្ត្រីដឹកជញ្ជូន លោកស្រី Raquel Sanchez បានទទូចថា មិនមានហេតុផលសម្រាប់សកម្មភាពកូដកម្មនោះទេ។ លោកស្រីបានអត្ថាធិប្បាយ កាលពីសប្តាហ៍មុនថា៖ «ផ្ទុយទៅវិញ សកម្មភាពនេះនឹងមិនជួយនរណាម្នាក់ទេ»៕

ប្រភព Investing.com ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img