26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ក្រុមអត្តពលិកហាប់គីដូកម្ពុជានាំយកមេដាយ៤០គ្រឿងពីការប្រកួតជើងឯកពិភពលោក ២០២៤

- Advertisement -spot_img

កីឡាករ កីឡាការិនី​​ហាប់​គីដូ​ជម្រើស​ជាតិ​កម្ពុជា​បាន​ឈ្នះ​មេដាយ​ចំនួន​​៤០គ្រឿង​ពី​ការ​ប្រកួត​កីឡា​ហាប់គីដូ ជើង​ឯក​ពិភព​លោក​ (World I.H.F Hakido Championships) លើក​ដំបូង​​នៅ​ប្រទេស​ថៃ។ ការ​ប្រកួត​​រយៈ​ពេល​៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ទី​៤ ខែ​សីហា ឆ្នាំ​២០២៤ ​ក្រុម​កីឡា​ហាប់​គីដូ​កម្ពុជា​ទទួល​បាន​​មេដាយ​មាស​មាស​១២ ប្រាក់​១៣​ និង​សំរិទ្ធ​១៥​។

ការ​ប្រកួត​កីឡា​ហាប់គីដូ ជើង​ឯក​ពិភព​លោក មាន​ច្រើន​វិញ្ញាសា​គឺ​ចាប់​ពី៨​ឆ្នាំ​​ដល់​១៨​ឆ្នាំ​ឡើង ហើយ​ត្រូវ​បាន​បែក​ចែក​ទៅ​តាម​ប្រភេទ​ទម្ងន់​ថែម​ទៀត។ ជាក់​ស្តែង​សម្រាប់​អាយុ​៨​ឆ្នាំ​មាន​កុមារា និង​កុមារី ដែល​មាន​វិញ្ញាសា​អាយុ​២០​គីឡូក្រាម ២២​គីឡូក្រាម ២៤គីឡូក្រាម ២៧​គីឡូក្រាម ៣០​គីឡូក្រាម ​ក្រោម​៣៤​គីឡូក្រាម និង​៣៤​គីឡូក្រាម​ឡើង ហើយ​ក៏​មាន​វិញ្ញាសាឯកត្តជន គូ និង​ក្រុម។

សហព័ន្ធ​កីឡា​ហាប់​គីដូ កម្ពុជា​បាន​បញ្ជូន​កីឡាករ​១១​នាក់ និង​កីឡាការិនី​៨​នាក់ ដែល​ដឹក​នាំ​ដោយ​លោក ម៉ុក សាំងហ៊ុន ប្រធានប្រតិភូ លោកឃីម ណារិទ្ធ ប្រតិភូរង និងគ្រូបង្វឹក លោក គង់ ចាន់ធីណា ព្រម​ទាំង​គ្រូជំនួយ២នាក់៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img