28.5 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ក្រុមហ៊ុនToyota ចាត់វិធានការនាយកប្រតិបត្តិរបស់ខ្លួន

- Advertisement -spot_img

(តូក្យូ)៖ អង្គភាពផលិតរថយន្តដឹកទំនិញ និងរថយន្តក្រុងដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Toyota Motor Corp គឺ Hino បានឱ្យដឹងនាពេលថ្មីៗនេះថា ខ្លួនកំពុងពិចារណាលើចំណាត់ការប្រឆាំងនឹងនាយកប្រតិបត្តិក្រុមហ៊ុន ជុំវិញរឿងអាស្រូវទិន្នន័យម៉ាស៊ីនរថយន្តដែលដំណើរការខុសជាយូរមកហើយ។ ពោលគឺ Hino ទំនងជាអាចទាមទារសំណងពីអតីតអ្នកគ្រប់គ្រងរបស់ Toyota។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

ប្រភពពីកាសែត Asahi Shimbun បាននិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota បានសម្រេចចិត្តទាមទារសំណងមួយចំនួនពីអតីតអ្នកគ្រប់គ្រង ក៏ដូចជាកាត់ប្រាក់ខែប្រធានបច្ចុប្បន្នរបស់ខ្លួន និងនាយកប្រតិបត្តិមួយចំនួនផ្សេងទៀត ពីបទដែលពួកគេសមគំនិតបន្លំទិន្នន័យម៉ាស៊ីនរថយន្ត។

ទន្ទឹមនឹងនេះ Hino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា របាយការណ៍ទាក់ទងនឹងទំនួលខុសត្រូវនៃការគ្រប់គ្រង និងបញ្ហាផ្សេងទៀតនឹងមិនត្រូវបានប្រកាសជាសាធារណៈនោះទេ ប៉ុន្តែក្រុមហ៊ុនកំពុងពិចារណាលើបញ្ហានេះ ហើយគ្រោងនឹងលើកវាឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ប្រភពដដែលបានបន្ថែមទៀតថា Hino បានរងការវាយប្រហារពីរឿងអាស្រូវក្លែងបន្លំទិន្នន័យម៉ាស៊ីនរថយន្តយ៉ាងធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ២០០៣ មកម្លេះ ហើយក្នុងនោះមានរថយន្តសរុបប្រមាណ ៦៤០,០០០គ្រឿងដែលបានរងផលប៉ះពាល់ ឬច្រើនជាង ៥ដងនៃតួរលេខនេះ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img