29.1 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

ក្រុមហ៊ុន Tesla ប្រមូលឡានជិត ៨ ម៉ឺនគ្រឿង ពី ចិន ត្រលប់មកវិញ

- Advertisement -spot_img

ដោយសារឡានមានបញ្ហា បច្ចេកទេស ក្រុមហ៊ុនអាមេរិក Tesla សម្រេចប្រមូលឡានរបស់ខ្លួនចំនួន ៦៧,៦៩៨ គ្រឿងពីទីផ្សារចិន ត្រលប់មកវិញ ។

ការប្រមូលឡានទាំងនោះត្រឡប់វិញរួមមាន Model S និង Model X របស់ក្រុមហ៊ុន Tesla ដែលផលិតនៅចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២០ ។

ចំពោះបញ្ហាបច្ចេកទេស អ្នកឃ្លាំមើលទីផ្សារកំពូលប្រទេសចិន និយាយថា ដោយសារតែការគ្រប់គ្រងថ្មរបស់រថយន្តលោតចេញសញ្ញាព្រមានទាមទារការថែទាំ និងកន្លែងចតរថយន្តដោយសុវត្ថិភាពនៅលើអេក្រង់ ដែលអាចបណ្តាលឲ្យដាច់ចរន្តអគ្គិសនី និងនាំឲ្យមានការឆ្លងដោយអចេតនា ។

ដោយឡែក ការប្រមូលយកមកវិញនេះ ក្រុមហ៊ុន Tesla នឹងផ្តល់ជូនការអាប់ដេតកម្មវិធីថ្មីដោយឥតគិតថ្លៃលើ រថយន្ត ដែល បាន ប្រមូល មក វិញទាំងអស់ ។

សូមបញ្ជាក់ថា កាលពីខែមេសា Tesla បានប្រមូលរថយន្តស្ទើរតែ ១២៨,០០០ គ្រឿងនៃ Model 3 នៅក្នុងប្រទេសចិន ដោយសារតែបញ្ហាអគ្គិសនីដែលអាចនាំឲ្យមានការឆ្លង ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img