26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ក្រុមហ៊ុន Meta បង្ហាញ Quest Pro VR ថ្មីរបស់ខ្លួន

- Advertisement -spot_img

(បរទេស)៖ បន្ទាប់ពីលេចធ្លាយរូបរាងជាច្រើនកន្លងមក ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្នាតយក្ស Meta Platform សម្រេចដាក់បង្ហាញ AR/VR headset ជាលើកដំបូងរបស់ខ្លួនដែលមានឈ្មោះថា Meta Quest Pro ដែលមានតម្លៃថ្លៃជាងម៉ូដែល Quest 2 ជាង ១០០០ដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

តាមរយៈការដាក់បង្ហាញរូបរាងថ្មីនេះនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook លោក Mark Zuckerberg បានបង្ហាញ Quest Pro VR headset ជាលើកដំបូងនៅក្នុងសន្និសិទ Meta’s Connect ដែលត្រូវបានធ្វើឡើងតាមរយៈអនឡាញ។ ដោយឡែកក្នុងនោះលោកបានបញ្ជាក់ពីតម្លៃដែល Quest Pro មកដល់នឹងមានតម្លៃខ្ទង់ ១,៤៩៩ដុល្លារ ហើយនឹងដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី២៥ ខែតុលា ខាងមុខនេះ។

គួរបញ្ជាក់ដែរ កាសថ្មីនេះនឹងមានតម្លៃថ្លៃជាង Meta Quest 2 VR headset ជំនាន់មុនស្ទើរតែគុណនឹង ៤ដងឯណោះ ខណៈជំនាន់ Quest 2 មានតម្លៃត្រឹមតែ ៣៩៩ដុល្លារប៉ុណ្ណោះ។ ទាំងនេះក៏ដោយសារតែ Quest Pro VR headset នឹងចេញមកជាមួយនឹងការអាប់ដេតជាច្រើនទៅលើបច្ចេកវិទ្យាថ្មីៗដូចជា ប្រើបន្ទះឈីបកុំព្យូទ័រចល័ត Snapdragon កម្រិតខ្ពស់ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតឈីបកំពូល Qualcomm។ លើសពីនេះទៅទៀត Meta Quest Pro ត្រូវបានបំពាក់នូវ ស៊ីភីយូជំនាន់ថ្មី, ប្រដាប់បញ្ជាថ្មី, តួខ្លួនថ្មី និងមានអេក្រង់ថ្មី ថែមទៀតផង៕

ប្រភព CNBC ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img