29.6 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា)ខូ អិលធីឌី បានសហការជាមួយ សមាគមក្លិបអ្នកការសែតកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា»

- Advertisement -spot_img

នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ (ខេមបូឌា) បានសហការជាមួយសមាគមន៍ក្លិបអ្នកការសែតកម្ពុជា ( អកអ) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការស្វែងយល់អំពីប្រតិបត្តិការប្រព័្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា រយៈពេលមួយថ្ងៃ ដែលមានអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានសេដ្ឋកិច្ចចំនួន១៩ មកពី១៩ស្ថាប័ន។ ដែលស្ថិតនៅ ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ជាន់ទី០៩ អគារវឌ្ឃនះ មហាវិថីព្រះមុនីវង្ស។

វគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ រយៈពេលមួយថ្ងៃ នៅក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ស្ថិតនៅជាន់ទី៩ នៃអគារវឌ្ឍនៈ ដែលមានអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានសេដ្ឋកិច្ចចំនួន១៩ មកពី១៩ស្ថាប័ន។ វាគ្មិនដែលនឹងចូលរួមធ្វើបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលមាន លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិនៃ CBC លោក ផៃ សុផល នាយកសេវាអតិថិជន អ្នកស្រី ស៊ីសុវត្ថិ រស្មី នាយិកាអភិវឌ្ឍអាជីវកម្ម និងអ្នកស្រី ស្រ៊ី បុប្ជារ័ត្ន ប្រធានផ្នែកស្រាវជ្រាវ និងភាពជាដៃគូ។

ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវគ្គបណ្តុះបណ្តាលដូចប្រធានបទខាងលើដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន សំខាន់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចបានស្វែងយល់អំពីតួនាទី និងប្រតិបត្តិការរបស់ការិយាល័យឥណទាន ជាពិសេសការរួមចំណែករបស់ស្ថាប័ន នេះក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន ក៏នឹងទទួលបាននូវចំណេះដឹងច្បាស់ លាស់ទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតី។

ក.អ.ក ចាត់ទុកវគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌ មានផ្នែកសេដ្ឋកិច្ច ដោយពួកគេនឹងទទួលបាននូវចំណេះដឹងបន្ថែមអំពីការអភិវឌ្ឍវិស័យធនាគារហិរញ្ញវត្ថុ សំខាន់វាក្យស័ព្ទដែលត្រូវប្រើក្នុងវិស័យនេះ ហើយដែលសំខាន់ជាងនេះទៀតនោះ គឺអ្វីទៅជា CBC? រួមទាំងការយល់ដឹងអំពីដំណើរការទីផ្សារឥណទាន ដែលត្រឹមត្រូវមានតម្លាភាព ហើយអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។



សូមបញ្ជាក់ផងដែរថា អ្នករៀបចំវគ្គបណ្ដុះបណ្ដាលនឹងផ្ដល់អាហារដល់សិក្ខាកាមនៅទីតាំងសិក្សាផ្ទាល់តែម្ដង ហើយនៅពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលសិក្ខាកាម នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីការចូលរួមវគ្គបណ្ដុះបណ្ដាល៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img