គេហទំព័រផ្លូវការរបស់រដ្ឋាភិបាល បាន និយាយថា ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យធំមួយ ឈ្មោះ Van Thinh Phat នឹងទៅកាត់ទោសនៅប្រទេសវៀតណាម ដោយចោទប្រកាន់ថា បានសមគំនិតក្នុងការកិបកេងប្រាក់ចំនួន 12.5 ពាន់លានដុល្លារពីធនាគារមួយ សម្រាប់គោលបំណងផ្ទាល់ខ្លួន។ គេហទំព័របានរាយការណ៍កាលពីថ្ងៃទី17 ខែធ្នូ លោកស្រីTruong My Lan នាយកក្រុមហ៊ុន នឹងត្រូវកាត់ទោសនៅតុលាការប្រជាជនទីក្រុងហូជីមិញ។
លោកស្រីនឹងត្រូវកាត់ទោសពីបទ កេងបន្លំ ស៊ីសំណូក និងបំពានបទប្បញ្ញត្តិធនាគារ។ លោកស្រី Lan ត្រូវបានគេចោទ ប្រកាន់ថា បានបង្កើតកម្មវិធីកម្ចីក្លែងក្លាយ ដើម្បីដកប្រាក់ Saigon Commercial Bank ដែលលោកស្រីកាន់កាប់ភាគហ៊ុន ជាង 90% នៃភាគហ៊ុនរបស់ធនាគារ។ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ2018 ដល់ថ្ងៃទី7 ខែតុលា ឆ្នាំ2022 លោកស្រី Truong My Lan បានចេញបញ្ហាឱ្យបង្កើតកម្មវិធីប្រាក់កម្ចីក្លែងក្លាយចំនួន 916 ដែលដកបានជាង304ទ្រីលានដុង (12.5 ពាន់លានដុល្លារ) ពីSCB។
៨នាក់ផ្សេងទៀត រួមទាំងអតីតមន្ត្រីនៅធនាគាររដ្ឋវៀតណាមដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូកចំនួន 5.2លានដុល្លារអាមេរិក ក៏នឹងត្រូវប្រឈមមុខនឹងការកាត់ទោសនតុលាការនៅទីក្រុងហូជីមិញផងដែរ។ បង្កើតឡើងក្នុងឆ្នាំ1992ក្រុមហ៊ុន Van Thinh – Phat | ម្ចាស់នសណ្ឋាគារលំដាប់ខ្ពស់ ភោជនីយដ្ឋាន និងអាផាតមិនប្រណីត ហើយថែមទាំងបានវិនិយោគលើសេវាកម្មហិរញ្ញវត្ថុផងដែរ។ តម្លៃ នៃទ្រព្យសម្បត្តិដែលត្រូវបានចោទប្រកាន់ លោកស្រី Lan គឺស្មើនឹងប្រហែល 3% នៃ GDP សរុបរបស់ប្រទេសវៀតណាមសម្រាប់ ឆ្នាំ2022 គេបានឃើញការបង្ក្រាបយ៉ាង ខ្លាំងក្លារបស់រដ្ឋាភិបាលលើមន្ត្រីពុករលួយ និងសមាជិកនៃឥស្សរជនធុរកិច្ចរបស់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះ។
ការបោសសម្អាតនេះត្រូវបានជំរុញ ដោយអគ្គលេខាបក្សកុម្មុយនិស្តដ៏មានឥទ្ធិពល លោក Nguyen Phu Trong ដែលកាលពីខែមុនបានបោសសម្អាតលឿនជាង មុន និងប្រកបដោយប្រសិទ្ធភាព។ មនុស្ស ជាង 3,500 នាក់ ត្រូវបានចោទប្រកាន់លើ ករណីពុករលួយជាង 1,300ករណី ចាប់ តាំងពីឆ្នាំ 2021 កា លពីខែវិច្ឆិកា រដ្ឋអាជ្ញា បានប្រកាសចោទប្រកាន់លោក Truong Quy Thanh ប្រធានក្រុមហ៊ុន Tan Hiep Phat Group ដែលផលិតភេសជ្ជៈដ៏ពេញនិយមបំផុតរបស់ប្រទេសនេះពីបទពុករលួយប្រាក់ 31.5 លានដុល្លារអាមេរិក រួម ជាមួយកូនស្រីពីរនាក់របស់គាត់។ លោក Do Anh Dung ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ Tan Hoang Minh Group នឹងត្រូវកាត់ទោសពីបទទិញដោយខុស ច្បាប់ចំនួន 355 លានដុល្លារអាមេរិក ក្នុង ការលក់មូលបត្របំណុលដល់វិនិយោគិនជាង 6,500៕



ប្រភព AFP ប្រែសម្រួលដោយគិរីដងរែក




