29 C
Phnom Penh
Saturday, March 15, 2025
- Advertisement -spot_img

ក្រុមហ៊ុនទឹកដោះគោ អង្គរមីល បានប្រារព្ធធ្វើសន្និសីទសារព័ត៌មាន ស្តីអំពីកម្មពិធីកោសឈ្នះ កោសឈ្នះ ពីទឹកដោះគោ អាដេអឹម និងប្រគល់ម៉ូតូ ០២គ្រឿង ដល់អតិថិជនដែលបានកោសឈ្នះដំបូងគេ

- Advertisement -spot_img

ក្រុមហ៊ុន អង្គរមីល បានធ្វើសន្និសីទសារព័ត៌មាន ស្តីអំពី “កម្មពិធីកោសឈ្នះ កោសឈ្នះ កោសឈ្នះ” ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាច្រើនស្ថាប័ន មិនតែប៉ុណ្ណោះ បានចែករង្វាន់ពិតៗ ដល់អតិថិជន០២រូប ដែលបានកោសឈ្នះរង្វាន់ដំបូងគេ គឺ ម៉ូតូហុងដាវេវ ស៊េរីថ្មី ចំនួន ០២គ្រឿង ផងដែរ។ កម្មពិធីនេះ បានប្រារព្ធឡើងនៅវេលាម៉ោង ១០៖០០នាទីព្រឹក ថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ ២០២៤ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ។

និយាយដោយឡែក ចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ត្រូវបានផលិតនិងវិចខ្ចប់ដោយប្រអប់ក្រដាស អាស៊ិបទិក (Aseptic pack) ដែលបានផលិត និងផ្គត់ផ្គង់ពីប្រទេសសឹង្ហបុរី (សាំងហ្គាពួរ)។ ក្រុមហ៊ុនបានបង្ហាញអំពីប្រអប់ក្រដាស អាស៊ិបទិក (Aseptic pack) ដែលយកមកវិចខ្ចប់ទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ថា វាជាប្រភេទប្រអប់ក្រដាសដែលមាន៦ស្រទាប់ ឆ្លាស់គ្នាការពារ និងវិចខ្ចប់ផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល បានយ៉ាងល្អ ជាទីបំផុត៖

  1. ស្រទាប់ទី១ ទី២ ទី៤ ទី៦៖ ជាស្រទាប់ប៉ូលីអីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។
  2. ស្រទាប់ទី៣៖ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។
  3. ស្រទាប់ទី៥៖ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើអោយផ្ទៃប្រអប់ រលោងស្មើបានល្អ ។ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែលជួយការពារផលិតផលបានល្អ ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកអោយយូរ នៅក្នុងផលិតផលនោះទេ។

ជាការថ្លែងអំណរគុណដល់ការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកម្តាយគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ក្រុមហ៊ុនបានបង្តើត “កម្មវិធីកោសឈ្នះ កោសឈ្នះ កោសឈ្នះ” ដែលកម្មវិធីនេះ មានការផ្តល់ជូនអ្នកឈ្នះនូវ “រង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី សរុបចំនួន ៥០គ្រឿង” និងរង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស បន្ថែមទៀត (លក្ខ័ខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត)។ ដើម្បីចូលរួមកម្មវិធី កោសឈ្នះ កោសឈ្នះនេះ អតថិជនទាំងអស់គ្រាន់តែធ្វើការទិញផលិតផល ទឹកដោះគោ អាដេអឹម ១១០មល ឬ ១៨០មល ឬក៏ទាំងពីរ ដែលកំពុងចរាចរលើទីផ្សារ ហើយស្វែងរកកាតកោស ដែលមានភ្ជាប់នៅលើប្រអប់ទឹកដោះគោស្រាប់ ហើយធ្វើការកោស ទៅតាមការណែនាំ ដើម្បីស្វែងរកសំណាង របស់លោកអ្នក ។

  • ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់ មកកាន់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ៖ 085 689 888 – 0966 489 888 – 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមការងារក្រុមហ៊ុន នឹងធ្វើដំណើរ ទៅជួបលោកអ្នកដោយផ្ទាល់។
  • ចំពោះអ្នកឈ្នះរង្វាន់លើកទឹកចិត្ត ជាផលិតផលទឹកដោះគោ អាដេអឹម ១១០មល ចំនួនមួយកេស សូមធ្វើការប្តូរនៅម៉ូយបោះដុំធំ ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងអ្នកលក់ ដែលលោកអ្នកបានទិញពីគាត់ ឬក៏អាចទំនាក់ទំនងដោយផ្ទាល់មកក្រុមហ៊ុន នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យា ជាមួយអ្នកលក់បន្ត ជាទីតាំងប្តូររង្វាន់ចំនួន ១,០០០កន្លែង រួចហើយ នៅទូទាំងប្រទេស ដើម្បីសម្រួលដល់ការងារនេះ។
    សូមបញ្ជាក់ជូនអតិថិជនទាំងអស់ ផងដែរថា៖
  • សូមធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង ការពារដាច់ខូចទ្រង់ទ្រាយដើម កាតកោស។
  • កាតឈ្នះរង្វាន់ ត្រូវតែរក្សាទ្រង់ទ្រាយដើម ១០០% បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។
  • ជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់។
  • ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះ មិនត្រូវបានអនុញ្ញាតអោយបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ចូលរួមនោះទេ។
    ជាក់ស្តែងនៅថ្ងៃនេះ យើងក៏សូមអបអរអ្នកឈ្នះរង្វាន់ម៉ូតូ ដំបូងគេ ចំនួនពីររូប គឺ៖
    ១-បងស្រី នន ស្រីនាង – រស់នៅក្នុងខេត្តកំពង់ស្ពឺ
បងស្រី នន ស្រីនាង កោសឈ្នះរង្វន់ពីទឹកដោះគោ អង្គរមីល

  1. បងប្រុស លឹម សុខសិទ្ធ – រស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញហើយក្រុមហ៊ុននឹងធ្វើការប្រគល់រង្វាន់ជូន នៅក្នុងថ្ងៃនេះផងដែរ។
    សូមជូនពរដល់អតិថិជនទាំងអស់ បានឈ្នះរង្វាន់ពីកម្មវិធីនេះ ជាបន្តបន្ទាប់៕

អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា!!!អង្គរមីលល្អសម្រាប់សុខភាពអ្នក!!!!

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img