បន្ទាប់ពីមានកម្មករនៅក្រុមហ៊ុនថារីកូអាគ្រីអណ្តូងមាសចម្ការចេករបស់វៀតណាមនៅស្រុកកូនមុំមានចំនួនកម្មករស្លាប់កើនឡើងជាបន្តបន្តាប់ដល់១១នាក់ទៅហើយនោះនៅថ្ងៃទី២ខែកក្កដានេះលោក អភិបាលខេត្តរតនគិរីក៏បានកោះមន្ត្រីពាក់ព័ន្ធឲ្យមកប្រជុំដើម្បីរកមូលហេតុជាក់លាក់ដើម្បីទប់ស្កាតកុំឲ្យមានការស្លាប់ថែមបន្តទៀត។
លោកអ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ដរតនគិរីបានលើកឡើងថាកម្មករទាំងនោះមុនមានការស្លាប់នៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៣ពួកគេត្រូវបានបញ្ជូនមកកាន់មណ្ឌលសុខភាពស្រែអង្គ្រងស្រុកូនមុំផងដែរដើម្បីសង្គ្រោះបន្ទាន់។
ហើយនៅខណៈនោះពួកគេមានអារ:ឈឺពោះ ក្អួត ហត់អស់កម្លាំង ដួលប្រកាច់ស្ទើតែគ្មានសញ្ញាជីវិត។
ក្រោយចេញរោគសញ្ញាប្រហែល៤ទៅ៦ម៉ោងក្រោយក៏បណ្ដាលឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់នោះតែម្ដង។
លោក បន្ដថាពួកគេសុទ្ធតែមានសុខភាពល្អមិនធ្លាប់មានប្រវត្ដឈឺទេតាមការសនិដ្ឋានជាបឋមថាករណីនេះអាចបណ្ដាលមកពីពុលសារធាតុគីមី ថ្នាំបាញ់ស្មៅ ឬថ្នាំសម្លាប់សត្វល្អិត រួមនិងការស់នៅពុំមានអនាម័យ ត្រឹមត្រូវផង ។
ហើយមុនពេលកើតហេតុនោះពួកគេ(កម្មករ)ភាគច្រើនធ្វើការបាញ់ស្មៅនៅពេលសម្រាកពីការងារក៏នាំគាផឹកស្រាសពេលដែលកំពុងអស់កម្លាំងហេវហត់ផងនោះទើបធ្វើសុខភាពទន់ខ្សោយរហូតមានអ្នកស្លាប់ជាបន្តបន្ទាប់នោះតែម្តង។
កម្មករបំរើកានៅក្រុមហ៊ុនចម្ការចេកវៀតណាម នោះបានធ្លាក់ខ្លួនឈឺនិងស្លាប់ចាប់តាំងពីមុនថ្ងៃទី១៦ខែមិថុនារហូតមកដល់ពេលនេះហើយមានអាការ:ស្រដៀងៗគ្នាទាំងអស់ដែលត្រូវបានស្លាប់ហើយភាគច្រើនសុទ្ធសឹងជាជនចណាកស្រុកត្រូវសាច់ញាត្តិក្រុមគ្រួរសាបញ្ជូនសាកសពទៅធ្វើបុណ្យនៅឯស្រុកកំណើត។
ករណីស្លាប់កម្មករនេះដែរប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរីក៏បានសំណូមពរឲ្យខាងក្រសួងសុខាភិបាលមេតាជួយមានវិធានការគឺចាត់មន្រ្តីជំនាញចុះពិនិត្យដល់ទីតាំងនោះរកឲ្យឃើញមេរោគរាតត្បាត កុំឲ្យស្ថិតក្នុងកាសង្ស័យហើយបន្ដសម្លាប់កម្មករចម្ការចេកជាបន្ដបន្ទាប់ទៀត៕



ដោយគិរីដងរែក




