ក្រុមនគរបាលបារាំង បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅយប់ទី ៣ជាប់ៗគ្នា កាលពីថ្ងៃសៅរ៍ ស្របពេលដែលមនុស្សរាប់ម៉ឺននាក់ បានដង្ហែរក្បួននៅទូទាំងប្រទេស ដើម្បីតវ៉ានឹងការអនុម័តសេចក្តីព្រាងច្បាប់សោធន៍និវត្ត៍ដោយគ្មានការបោះឆ្នោតនៅសភា។
ភាពរំជើបរំជួល និងបាតុកម្មកើនលើង បានធ្វើឲ្យលោកប្រធានាធិបតី Emmanuel Macron ប្រឈមនឹងការលំបាកបំផុត ចាប់តាំងពីបាតុកម្មអាវលឿង កាលពីរយៈពេល ៤ឆ្នាំមុន។
នៅក្នុងទីក្រុងប៉ារីស ក្រុមនគរបាលបង្រ្កាបកុបកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនក្រុមបាតុករជាច្រើននាក់។
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នាយករដ្ឋមន្រ្តីបារាំងលោកស្រី Elisabeth Borne បាននិយាយប្រាប់សភាថា លោកស្រីពុំចាំបាច់ឲ្យមានការបោះឆ្នោតលើសេចក្តីព្រាងច្បាប់សោធននិវត្តន៍នោះទេ ហើយនិងសម្រេចឲ្យវាឆ្លងផុតតែម្តង។
យោងតាមការស្ទង់មតិបង្ហាញថា កំណែទម្រង់ការចូលនិវត្តន៍របស់រដ្ឋាភិបាលលោកប្រធានាធិបតី Emmanuel Macron មិនពេញនិយមនោះទេនៅក្នុងចំណោមប្រជាពលរដ្ឋបារាំង ៕



ប្រភព English. News ប្រែសម្រួលដោយគិរីដងរែក




