28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ឈ្នះទាំងប្រាក់១០០លានរៀល និងបានកៅអីទៅជុំបន្តពាន SEA V.League នៅឆ្នាំក្រោយ

- Advertisement -spot_img

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានក្លាយជាម្ចាស់ប្រាក់រង្វាន់១០០លានរៀលក្នុងព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ (SAMDECH MOHA BORVOR THIPADEI-2024) និងទទួលបានឱកាសឡើងទៅប្រកួតបន្តក្នុងពានរង្វាន់ SEA V.League ឆ្នាំ២០២៥ ក្នុងនាមជាម្ចាស់ផ្ទះពានរង្វាន់ 2024 SEA V.League Challenge។

ការប្រកួតដែលធ្វើឡើងវិមានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ចាប់ប្រកួតពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ មានក្រុមចូលរួមចំនួន៤ រួមមានម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ខណៈការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះគ្រប់ការប្រកួតពោលគឺ៖

*ក្នុងពានរង្វាន់ 2024 SEA V.League Challenge

៣០ សីហា ២០២៤ កម្ពុជា ឈ្នះ ម៉ាឡេស៊ី ៣សិតទល់១សិត
៣១ សីហា ២០២៤ កម្ពុជា ឈ្នះ ឡាវ ៣សិតទល់០
១ កញ្ញា ២០២៤ កម្ពុជា ឈ្នះសិង្ហបុរី ៣សិតទល់១សិត

*ក្នុងពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ នៅថ្ងៃទី២ កញ្ញា ឆ្នាំ២០២៤

វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ កម្ពុជា ឈ្នះ ឡាវ ៣សិតទល់០
វគ្គផ្ដាច់ព្រ័ត្រ កម្ពុជា ឈ្នះ ម៉ាឡេស៊ី ៣សិតទល់០

សរុបចំណាត់ថ្នាក់និងប្រាក់រង្វាន់ក្នុងពានរង្វាន់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH MOHA BORVOR THIPADEI -2024មាន៖

លេខ១ ក្រុមកម្ពុជា ទទួលទឹកប្រាក់លើកទឹកចិត្តចំនួន ១០០ លានរៀល
លេខ២ ក្រុមម៉ាឡេស៊ី ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន ៣០ លានរៀល
លេខ៣ ក្រុមសិង្ហបុរី ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន ២០ លានរៀល
លេខ៤ ក្រុមឡាវ ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន១០ លានរៀល

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img