ក្រុមចម្រុះខេត្កកំពង់ឆ្នាំង រួមមានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្តបានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅចំណុចកោះមនោ ភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែមីនាឆ្នាំ២០២២ វេលាម៉ោង ៣និង៣០នាទី។
ក្រុមអ្នកឆក់ត្រីទាំងនេះ នៅតែលបលួចធ្វើសកម្មភាពឆក់ត្រីនៅបឹងទន្លេសាប, តើអ្នកស្មានថាគេធ្វើលេងឬ? បើអ្នកនៅបន្តធ្វើយ៉ាងដូច្នេះទៀត នោះមានន័យថា អ្នកយកគុកធ្វើជាផ្ទះហើយ។
សារព័ត៌មានគីរីដងសូមលេីកចិត្តដល់បងៗៗរដ្ជបាលជលផលដែលបានប្រឹងប្រែងខំធ្វេីការទាំងយប់ទាំងថ្ងៃតាមប្រមាញ់ពួកទមិឡកំពុងតែបំផ្លាញមច្ឆាជាតិរបស់ប្រទេសកម្ពុជាសូមបន្តសកម្មភាពនិងកំចាត់ពពួកទមិឡដែលកំពុងតែព្យាយាមបំផ្លាញ់មច្ឆាជាតិរបស់យើងទាំងនោះ ដោយជោគជ័យ ហើយក៏ សូមអរគុណដល់ការខិតខំប្រឹងប្រែងនេះផងដែរ។
គីរីដងរែកច្បាស់ដូចថ្ងៃ