26 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិចុងព្រែក និភូមិតាព្រួច រៀបចំប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៣២នាក់

- Advertisement -spot_img

នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោក ពៅ ថាវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ក្តុលដូនទាវ និងជាប្រធានក្រុមការងារចុះភូមិតាព្រួច លោក អង កុសល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ក្តុលដូនទាវ និងជាអនុប្រធានទី១ ក្រុមការងារភូមិចុងព្រែក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាភូមិតាព្រួច និងភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ពិធីនេះមានការចូលរួមសំណាក់ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ សមាជិកអចិន្ត្រៃយ៍គណបក្សសង្កាត់ សាខាបក្សភូមិទាំង២ សរុប ៣៨ នាក់ ស្រី ១៣ នាក់ ។

លោក អង កុសល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ក្តុលដូនទាវ និងជាអនុប្រធានទី១ ក្រុមការងារភូមិចុងព្រែក


ក្រោយពីមានមតិស្វាគមន៍ពីលោក ឯម ស៊ីយឿន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ក្តុលដូនទាវ
កញ្ញា រ៉ាត់ បូរីរ័ត្ថ តំណាងឲ្យសមាជិកថ្មីទាំង៣២រូប បានឡើងអានពាក្យស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា
លោក ថៃ តារារដ្ឋ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សសង្កាត់បានអានសេចក្តីសម្រេចស្តីពីការយល់ព្រមទទួលស្គាល់សមាជិក សមាជិការថ្មីចំនួន ៣២ រូប រួច លោក ពៅ ថាវុធ ប្រធានក្រុមការងារ បានមានមតិស្វាគមន៍សមាជិកថ្មី និងសូមអរគុណ សមាជិក សមាជិកាថ្មីទាំងអស់ដែលបានសម្រេចចិត្តមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា លោកបានលើកឡើងថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នាដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិ និងចង់បង្ករអស្ថេរភាពសង្គមជាតិ ។


លោកប្រធាន ណែនាំឱ្យគណបក្សសង្កាត់ សាខាបក្សភូមិយកចិត្តទុកដាក់តាមដានរាល់ទុក្ខលំបាករបស់ពួកគាត់ចំពោះបងប្អូនប្រជាពលរដ្ឋសមាជិក សមាជិកា ដែលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ។ លោកប្រធាន បានថ្លែងទៅកាន់សមាជិកទាំងអស់ថា សមាជិកថ្មីដែលទើបគ្រប់អាយុចូលរួមជីភាពជាមួយគណបក្សប្រជាជនកម្ពុជា សូមរួមគ្នាបន្តរក្សាសុខសន្តិភាព ក្រោមម្លប់សន្តិភាព មានសន្តិភាពទើបយើងមានថ្ងៃនេះ។

លោកប្រធានបានបន្ថែមទៀតថា មានតែសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃទទេ រហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត ។


កញ្ញា ស៊ា គឹមស៊ីន តំណាងឲ្យសមាជិក-សមាជិកាទាំង៣២រូប បានឡើងធ្វើការចាប់អារម្មណ៍នៅប្ដេជ្ញាចិត្តក្រោយពីបានស្ដាប់នូវសេចក្តីសម្រេច និងមតិណែនាំរបស់ប្រធានក្រុមការងារ ដូចខាងក្រោម៖
១-សូមធ្វើការប្ដេជ្ញាស្មោះត្រង់ដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជាឥតងាករេ!
២-យើងខ្ញុំទាំងអស់គ្នាមិនចូលរួមជាមួយចលនាប្រមូលផ្តុំរបស់ទណ្ឌិត សម រង្ស៊ី ដាច់ខាត!
៣-ប្តេជ្ញា! គាំទ្រ ថែរក្សា ការពារ រាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតពិតប្រាកដ!
៤-ប្តេជ្ញា! ប្រឆាំងដាច់ខាត ផែនការផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ របស់ក្រុម ទណ្ឌិត សម រង្ស៊ី!
៥-ប្ដេជ្ញាគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយនិងលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជានិងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនជាដាច់ខាត
៦-ប្ដេជ្ញាចូលរួមពង្រីកពង្រឹងការសាមគ្គីភាពឲ្យបានល្អប្រសើរ
៧-ប្តេជ្ញា! ថែរក្សា កាពារ ជាតិ សាសនា ព្រះមហាក្សត្រ
៨-ប្ដេជ្ញាចូលរួមប្រតិបត្តិក្នុងកិច្ចការជួយមូលដ្ឋានតាមគោលការណ៍របស់គណបក្សពិសេសការកសាងកម្លាំងបន្ថែមដើម្បីខ្ពស់ទៅដណ្ដើមមហាជោគជ័យដាច់ខាតក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ។


៩-ប្តេជ្ញា! បន្ត គាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាណត្តិបន្តៗទៀត និងសូមសម្តែងនូវភាពស្មោះត្រង់អស់ពីដួងចិត្ត គោរពតាមគោលការណ៍អនុវត្ត ដោយឈរលើមាគ៌ាដឹកនាំរបស់គណបក្ស មានឧត្តមគតិស្នេហាជាតិ មាតុភូមិ បំរើប្រជាពលរដ្ឋ និងតំកល់ផលប្រយោជន៍ ជាតិជាធំ និងសូមធ្វើការប្តេជ្ញាចិត្ត និងប្រកាសថ្កោលទោសប្រឆាំងដាច់អហង្ការចំពោះការញុះញុង បង្កចលាចលសំដៅបំផ្លាញសមិទ្ធផល និងបំភ្លៃការពិតចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img