32.5 C
Phnom Penh
Wednesday, March 4, 2026
- Advertisement -spot_img

ក្រុងញូវដែលី ប្រទេសឥណ្ឌា កំពុងប្រយុទ្ធនឹងកម្រិតគ្រោះថ្នាក់នៃការបំពុលបរិយាកាស

- Advertisement -spot_img

ញូវដែលី៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកានេះ បានបិទរោងចក្រ និងការដ្ឋានសំណង់ ការដាក់កំហិតលើរថយន្តដែលដំណើរការដោយម៉ាស៊ូត និងបានដាក់ពង្រាយម៉ាស៊ីនបាញ់ទឹក និងកាំភ្លើងប្រឆាំងផ្សែងអ័ព្ទ ដើម្បីគ្រប់គ្រងអ័ព្ទ និងផ្សែងអ័ព្ទដែលគ្របដណ្តប់លើផ្ទៃមេឃនៃតំបន់រដ្ឋធានី។

រដ្ឋាភិបាលទីក្រុងញូវដែលីបានបិទសាលាបឋមសិក្សា និងដាក់កម្រិតលើសកម្មភាពក្រៅផ្ទះសម្រាប់សិស្សវ័យចំណាស់ ដោយសារសន្ទស្សន៍គុណភាពខ្យល់លើសពី៤៧០ ដែលត្រូវបានចាត់ទុកថា “ធ្ងន់ធ្ងរ” និងច្រើនជាង ១០ ដងនៃកម្រិតសុវត្ថិភាពសកល នេះបើយោងតាមក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលមជ្ឈិមគ្រប់គ្រងដោយរដ្ឋ។

ផ្សែងអ័ព្ទត្រូវបានមើលឃើញគ្របដណ្តប់វិមាន និងអគារខ្ពស់ៗនៅក្នុង និងជុំវិញទីក្រុងញូវដែលី។ រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ឥណ្ឌា Bhupender Yadav បានស្តីបន្ទោសរដ្ឋ Punjab ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង Aam Admi ចំពោះការបរាជ័យរបស់ខ្លួនក្នុងការបញ្ឈប់ការដុតសំណល់ដំណាំ ដែលជាអ្នករួមចំណែកដ៏សំខាន់ដល់ការបំពុលនៅដើមរដូវសាបព្រួសស្រូវសាលី រដូវរងា៕

ប្រភព​ Washingtonpost ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img