ក្រសួងពាណិជ្ជកម្មចូលរួមចំណែកគាំទ្រដល់គម្រោងគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS)របស់ក្រសួងក្នុងជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់កសិករខ្នាតតូចដើម្បីយកទៅពង្រីការដាំដុះនិងការចិញ្ចឹងសត្វ។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លើការធ្វើសន្ទស្សន៍ថ្លៃទំនិញ ការងារប្រតិបត្តិការដែលមានកិច្ចធានា ការសហការក្នុងការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច និងកិច្ចសហប្រតិបត្តិការដទៃទៀត។
លោក កៅ ថាច បានលើកឡើងថា៖ «អ្វីដែលជាកិច្ចសហប្រតិបត្តិការធំជាមួយក្រសួងពាណិជ្ជកម្មនោះគឺទៅលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) បន្ទាប់មកយើងនឹងពិនិត្យមើលទៅលើការប្រើប្រាស់ប្រតិបត្តិការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មយើងជាមួយក្រសួងពាណិជ្ជកម្មផងដែរ ដោយសារតែយើងមានប្រតិបត្តិការឌីជីថលនិងអន្តរធនាគារតាមរយៈប្រព័ន្ធបាគងផងដែរ សំដៅធ្វើយ៉ាងណាសជួយដល់កសិករខ្នាតតូចកាន់តែមានលទ្ធភាពបន្ថែមក្នុងទទួលបាននូវហិរញ្ញប្បទាននិងសេវានានារបស់ធនាគារយើង»។
គិតមកដល់ដំណាច់ឆមាសទី១ឆ្នាំ២០២៤នេះ ARDB បានផ្តល់ឥណទានប្រមាណជា៤៤០លានដុល្លារទៅលើវិស័យកសិកម្មទាំងមូលដែលក្នុងនោះរួមមានការដាំដុះ ការចិញ្ចឹម ការកែច្នៃជាដើម ។
ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ ប្រទេសទូទាំងពិភពលោក។
៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ – ប្រទេសរៀតណាមរួមមាន ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់។ ប្រទេសថៃរួមមាន ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់៕ ចំណែកឯការនាំចេញទៅប្រទេសចិនរួមមាន ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន។
ដោយគិរីដងរែក