ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៥កេីត ខែអាសាឍ ឆ្នាំរោង ព.ស ២០៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានរៀបចំពិធីសម្ពោធបេីកដំណើរព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយដេីមឈេី និងចែកកូនឈេីដោយឥតគិតថ្លៃ ក្រោមមូលបទ” ពន្លកបៃតង និងវេទិកា កេសរកូលជាតិលេីកទី៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងបណ្ដាក្រសួងមួយចំនួន តំណាងស្ថាទូត អង្គការអន្ដរជាតិ ព្រមទាំងសិស្សានុសិស្ស ជាច្រើននាក់ទៀតផងដែរ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយដេីមឈេី និងចែកកូនឈេីនេះ នឹងប្រព្រឹត្តទីនៅទីធ្លាខាងមុខក្រសួបរិស្ថាន និងមានរយៈពេល ០៣ថ្ងៃ ចាប់រាប់ពីថ្ងៃទី១០ ខែកក្ដដា រហូតដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ ដែលមានការចូលរួមតាំងបង្ហាញអំពីផលិតផលធនធានធម្មជាតិ និងដេីមឈេីជាច្រើនប្រភេទ ដែលសរុបមានចំនួន ១៦០ស្ដង់ មកពីមន្ទីរបរិស្ថានទាំង ២៥ រាជធានី ខេត្ត អង្គការជាតិ និងអន្ដរជាតិ។
សូមរលឹកផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយដេីមឈេី និងចែកកូនឈេី ក្រោមមូលបទ “ពន្លកបៃតង និង វេទិកាកេសរកូលជាតិលេីកទី៤” គឺមានគោលបំណង ផ្សព្វផ្សាយអំពី យុទ្ធនាការដាំដើមឈើ ជាង១លានដើម ដល់សាធារជន, លើកកម្ពស់ការយល់ដឹង និងការចូលរួមពីសាធារណជនលើការងារបណ្ដុះ ការដាំដើមឈើ និងដាំស្ដាព្រៃឈើឡើងវិញ, លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងគុណតម្លៃកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជាសំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះ ពីសាធារណជន និងអ្នកពាក់ព័ន្ធ, ពង្រឹងកិច្ចសហការ រវាងស្ថាប័ន និងវិស័យឯកជន ជាពិសេស គឺការកសាងបណ្ដាញអ្នកស្រឡាញ់រុក្ខជាតិ ដើមឈើ ជាពិសេស ប្រភេទកេសរកូលព្រៃ ដើម្បីចូលរួម និងគាំទ្រ ដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា, ផ្ដល់ឱកាសដល់វិស័យឯកជន ចូលរួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា និងផ្សព្វផ្សាយអំពីភាពសំបូរបែបនៃកេសរកូលព្រៃ រុក្ខជាតិ គ្រឿងទេស បន្លែ និងផ្លែឈើដែលមាន និងកំពុងមានវត្ដមាននៅកម្ពុជា។
ស្ថិតក្នុងឱកាស នៃថ្ងៃសម្ពោធបេីដំណើរការព្រឹត្តិការណ៍ពិព័រណ៍ ឃេីញថាបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នក មន្ដ្រីបានចូលរូម យ៉ាងច្រើនកុះករ ដេីម្បីមកទទួលយកដេីមឈេីជាច្រើនប្រភេទដោយឥតគិតថ្លៃ ដេីម្បីយកទៅដាំដុះនៅតាម គេហដ្ឋាន ចំការ សាលារៀន វត្តអារាម និងទីសាធារណៈនានា ដែលក្នុងនោះ មានជាប្រភេទដេីមឈេីប្រណិត ដេីមឈេីហូបផ្លៃ ដេីម្បីឈេីលំអ និងប្រភេទព្រៃលិចទឹក។
ចំពោះចែកជូននូវដេីមឈេី និងកូនឈេី គឺត្រូវធ្វើឡេីងដោយមានការចុះឈ្មោះស្នេីសុំយ៉ាងត្រឹមត្រូវ តាមរយៈការស្គេន QR Code ដេីម្បីបង្ហាញពីប្រវត្ដិអ្នកស្នេីសុំ និងការបង្ហាញពីចំនួនដេីមឈេីដែលស្នេីសុំ ព្រមទាំងទីតាំងដែលអ្នកស្នេីសុំយកទៅដាំ។ ជាការគួរឱ្យកត់សម្គាល់ អ្នកដែលមកទទួលយកដេីមឈេី គឺពោរពេញដោយស្នាមញញឹម និងប្រកបដោយសេចក្ដីរីករាយ សប្បាយចិត្ត ត្បិតអីនេះជាលេីកទី១ហេីយ ដែលក្រសួងបរិស្ថានបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ ហេីយបានធ្វើការចែកជូនដេីមឈេី ដោយឥតគិតថ្លៃ។
នេះជាការសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជា គឺមានចិត្តពោរពេញដោយក្ដីស្រលាញ់បរិស្ថាន និងជាចលករយ៉ាងសំខាន់ ក្នុងចូលរួមដេីម្បីកម្ពុជាឈានឆ្ពោះទៅកាន់កម្របបៃតង ៦០% នាឆ្នាំ២០៥០ ក៏បង្ហាញឱ្យឃេីញច្បាស់ថា យុទ្ធសាស្ត្រចក្រាបរិស្ថាន នឹងទទួលបាននូវភាពជោគជ័យ យ៉ាងត្រចះត្រចង់ផងដែរ។
ដោយគិរីដងរែក