26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ត្រូវបានរថយន្តដឹកដីបុករថយន្ត និងបង្កឲ្យរបួសធ្ងន់ស្រាលចំនួន ៣នាក់

- Advertisement -spot_img

ភ្នំពេញៈ មនុស្សចំនួន ៣នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តក្នុងក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានបុកគ្នាជាមួយរថយន្តបែនដឹកដី នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥៦ ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំង ៣នាក់ ក្នុងនោះមានម្នាក់ជាក្មួយស្រីនិងជាពិធីការរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ។
ជនរងគ្រោះមានឈ្មោះ ជា គឹមធិបតី ជាក្មួយស្រី និងជានាយិការពិធីការរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារ បានរងរបួសធ្ងន់ត្រង់ជង្គង់ និងម្នាក់ទៀតឈ្មោះ ជា ស្រីណែត ជាក្រុមការងារ បានរងរបួសស្រាល ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img