25 C
Phnom Penh
Tuesday, December 24, 2024
- Advertisement -spot_img

ក្នុងខែ ឧសភា ខេត្តសៀមរាបបង្រ្កាបបទល្មើសនេសាទ១១ករណី និងបទល្មើសព្រៃឈើ ៤ករណី

- Advertisement -spot_img

រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យស្តីពីលទ្ធផល យុទ្ធនាការចុះបង្រ្កាបបទល្មើសនេសាទ និងព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ តាមរបាយការណ៍ ក្នុងខែ ឧសភា នេះ សៀមរាបបានបង្រ្កាបបទល្មើសនេសាទចំនួន ១១ករណី និងបទល្មើសព្រៃឈើ ៤ករណី។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្នុងខែឧសភា ឆ្នាំ២០២២នេះ សមត្ថកិច្ចចម្រុះខេត្តសៀមរាប ដោយមានការគាំទ្រពីថ្នាក់ជាតិផងនោះ បានបង្ក្រាបបទល្មើសជលផល នៅក្នុងដែនបឹងទន្លេសាបក្នុងទឹកដីខេត្តសៀមរាប បានចំនួន១១ករណី ក្នុងនោះ១០ករណី បំផ្លាញចោល និង១ករណីបញ្ជូនទៅសាលាដំបូង។ ក្នុងនោះបានដាំកូនឈើឡើងវិញលើដីព្រៃលិចទឹកបានចំនួន ២ម៉ឺនដើម ស្មើ៣៥ហិកតា និងបង្ក្រាបបទល្មើសព្រៃឈើ មាន០៤ករណី។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីលទ្ធផល យុទ្ធនាការចុះបង្រ្កាបបទល្មើសនេសាទ និងព្រៃឈើ នាថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០២២នេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកពីគោលនយោបាយយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសការអនុវត្តនូវបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក ណៅ ធួក រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើសនេសាទក្នុងដែនសមត្ថកិច្ចខ្លួន។ យ៉ាងណា លោកជំរុញឱ្យស្ថាប័នពាក់ព័ន្ធនានា បន្តសកម្មភាពនេះឱ្យជាប់ជារហូត ដើម្បីធានាបទល្មើសទាំងនោះលែងមានតទៅទៀត និងស្ដារធនធានជលផលក្នុងបឹងទន្លេសាបឡើងវិញ។

ជាមួយនេះដែរ ក៏បានផ្តាំផ្ញើក្រុមការងារតាមដានបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប កម្លាំងសមត្ថកិច្ចអនុវត្តច្បាប់មិនត្រូវធ្វេសប្រហែលឡើយ ដែលជាពិសេសនៅរដូវបិទការនេសាទដែលនឹងចូលមកដល់នៅខែកក្កដាខាងមុខនេះ។ ម៉្យាងទៀតក្នុងរដូវបិទនេសាទ រដ្ឋបាលជលផលអនុញ្ញាតចំពោះ ការនេសាទជាលក្ខណៈគ្រួសារ ដូចជា មង និងសន្ទូច តែប៉ុណ្ណោះ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img