វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានព្រមានក្នុងថ្ងៃចន្ទសប្តាហ៍នេះថា កូរ៉េខាងជើងទំនងជានឹងធ្វើការសាកល្បងមីស៊ីលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ បន្ទាប់ពីបានឃើញការកើនឡើងភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក៏ដូចជាការបញ្ចប់ទីតាំងសាកល្បង Punggye Ri របស់ខ្លួន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនបានព្រមានអំពីលទ្ធភាពនេះអស់រយៈពេលជាច្រើនខែមកហើយ។ ការព្រួយបារម្ភរបស់យើង អំពីលទ្ធភាពនៃការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងមួយផ្សេងទៀត ដែលនឹងក្លាយជាលើកទី៧ មានភាពស៊ីសង្វាក់គ្នាសម្រាប់ពេលខ្លះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក។
លោក ប្រាយស៍ បន្ថែមថា យើងតែងតែបញ្ជាក់យ៉ាងច្បាស់ថា យើងគ្មានចេតនាបង្កអរិភាពចំពោះកូរ៉េខាងជើងឡើយ… យើងនៅតែបើកចំហសម្រាប់ការសន្ទនា… យើងនៅតែបើកចំហចំពោះការទូត ហើយយើងទទួលស្គាល់ថា ការទូត និងការសន្ទនានៅតែជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីសម្រេចបាននូវគោលដៅរួមរបស់យើង ដែលជាការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។
បន្ថែមលើនេះ លោក ប្រាយដ៍ បានសង្កត់ធ្ងន់ទៀតថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខរបស់បុគ្គលិករបស់ខ្លួននៅក្នុងតំបន់ ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួន “គឺមិនផ្លាស់ប្តូរទេ”៕




ប្រែសម្រួលដោយគីរីដងរែក




