32.5 C
Phnom Penh
Wednesday, March 4, 2026
- Advertisement -spot_img

កូរ៉េខាងត្បូង បញ្ជូនយន្តហោះ ទៅប្រដេញ យន្តហោះចម្បាំងកូរ៉េខាងជើង ១៨០គ្រឿង នៅព្រំដែន

- Advertisement -spot_img

កូរ៉េខាងត្បូងបានបញ្ជូនយន្តហោះ ទៅប្រដេញ បន្ទាប់ពីឃើញយន្តហោះចម្បាំងកូរ៉េខាងជើងប្រហែល១៨០គ្រឿង ហោះហើរនៅភាគខាងជើងនៃព្រំដែនយោធា អស់រយៈពេល៤ម៉ោងនៅថ្ងៃសុក្រទី០៤ខែវិច្ឆិកានេះ។

យោធាកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់កូរ៉េខាងជើង បានហោះទៅភាគខាងជើងខ្សែបន្ទាត់យុទ្ធសាស្ត្រ ប្រវែង២០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃខ្សែបន្ទាត់ព្រំដែនយោធា (MDL)។

ក្រោយមក កូរ៉េខាងត្បូង ក៏បានបញ្ជូនយន្តហោះចំនួន ៨០គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35A ផងដែរ ទៅប្រដេញ ដើម្បីជាការឆ្លើយតប។

កាលពីខែមុន យន្តហោះចម្បាំងកូរ៉េខាងជើងចំនួន១០គ្រឿង បានធ្វើការហោះហើរស្រដៀងគ្នានេះ ដែលជំរុញឲ្យកូរ៉េខាងត្បូង បញ្ជូនយន្តហោះទៅប្រដេញ។

រឿងនេះកើតឡើង បន្ទាប់ពីកូរ៉េខាងជើង បាញ់កាំភ្លើងធំជាង ៨០ គ្រាប់ចូលទៅក្នុងសមុទ្រពេញមួយយប់ និងបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) មួយគ្រាប់ផងដែរ ប៉ុន្តែការបាញ់មីស៊ីលនេះ មិនទទួលជោគជ័យឡើយ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img