34.3 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

កូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធា តាមដ្រូនរបស់ កូរ៉េខាងជើង

- Advertisement -spot_img

យោធាកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានធ្វើសមយុទ្ធយោធាដើម្បីពង្រឹងការការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់កូរ៉េខាងជើង ដែលបានរំលោភលើដែនអាកាសរបស់ខ្លួនកាលពីពេលថ្មីៗនេះ ។

សមយុទ្ធដែលធ្វើឡើងនៅជិតទីក្រុងសេអ៊ុល មានការចូលរួមពីកងកម្លាំងទ័ពអាកាស និងកងទ័ពដីគោក ក្រោម សេណារីយ៉ូ ការការពារ និង ការប្រឆាំងពីការហោះចូលរបស់ យន្តហោះ ដ្រូននៃប្រទេសជិតខាង ។

ទន្ទឹមនោះ អគ្គសេនាធិការចម្រុះបាននិយាយថា យន្តហោះប្រហែល ២០ គ្រឿង រួមទាំងឧទ្ធម្ភាគចក្រវាយប្រហារ ត្រូវបានប្រមូលផ្ដុំសម្រាប់សមយុទ្ធនេះ ហើយកងកម្លាំងទាំងនោះបានអនុវត្តការស្វែងរក កំណត់អត្តសញ្ញាណ ការតាមដាន និងស្ទាក់ចាប់យន្តហោះដ្រូនជាដើម ។

យោធាក៏បានបញ្ចេញរូបថតដែលបង្ហាញពីកងទ័ពជើងគោកដែលចូលរួមក្នុងសមយុទ្ធនេះ អនុវត្តការស្ទាក់ចាប់យន្តហោះដ្រូនជាមួយនឹងកាណុងបាញ់ស្វ័យប្រវត្តិ និងមីស៊ីលបាញ់ពីដីទៅអាកាស ។

គួរបញ្ជាក់ថា សមយុទ្ធនេះបានធ្វើឡើង បន្ទាប់ពីយោធាកូរ៉េខាងត្បូងមិនអាចស្ទាក់ចាប់យន្តហោះដ្រូនរបស់កូរ៉េខាងជើងចំនួន ៥ គ្រឿងដែលហោះបានយ៉ាងស្រួល ឆ្លងកាត់បន្ទាត់កំណត់ព្រំដែនយោធារវាងប្រទេសទាំងពីរកាលពីថ្ងៃចន្ទ បើទោះបីជាឧទ្ធម្ភាគចក្រយោធា និងយន្តហោះផ្សេងទៀតរបស់កូរ៉េដខាងត្បូង ព្យាយាមបាញ់ទម្លាក់ដ្រូនទាំងនោះជាង ១០០ គ្រាប់ក៏ដោយ ៕

ប្រភព NHK WORLD ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img