36.2 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

កូរ៉េខាងជើងស្នើUN ឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធាជាបន្ទាន់

- Advertisement -spot_img

ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះបានអំពាវនាវឱ្យអង្គការសហប្រជាជាតិស្នើទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឱ្យបញ្ឈប់ការធ្វើសមយុទ្ធ យោធារួមគ្នាជាបន្ទាន់ ដោយសង្កត់ធ្ងន់ថាប្រទេសទាំង២ កំពុងបង្កើនភាពតានតឹងដែលអាចនឹងស្ថិតនៅក្រៅការគ្រប់គ្រង។

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក គីម សុនយ៉ុង បានគូសបញ្ជាក់ដូច្នេះថា «ការធ្វើសមយុទ្ធយោធា និងវោហាសាស្ត្រពីសម្ព័ន្ធមិត្ត ” គឺជាទង្វើគ្មានការទទួលខុសត្រូវដែលកំពុង បង្កើនការប្រឈមមុខដាក់គ្នា ក្នុងកម្រិតមួយដ៏ខ្ពស់…ហើយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវតែជំរុញយ៉ាងពេញទំហំឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្ករឿង និងការធ្វើសមយុទ្ធយោធារួមគ្នារបស់ពួកគេ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមួយមានរយៈពេល ១០ថ្ងៃ នៅក្នុងខែមីនានេះ ក្នុងនោះរួមមានលំហាត់សឹក ដឹកទាហានឆ្លងសមុទ្រ។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានអះអាងថាការធ្វើសមយុទ្ធយោធារបស់ពួកគេមានគោលដៅការពារខ្លួនឯង និងជារឿងចាំបាច់ក្នុងការឆ្លើយ តបទៅនឹងការគំរាមកំហែងដែលកំពុងកើនឡើង ដោយសារតែការធ្វើតេស្ដមីស៊ីល និងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប៉ុន្តែ កូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ ទី៤ ខែមីនានេះ ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកដែរថាបានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិដួលរលំ ហើយថាអាវុធនុយក្លេអ៊ែររបស់ខ្លួនគ្រាន់តែជាវិធានការឆ្លើយតបដើម្បី ធានាតុល្យភាពអំណាចនៅក្នុងតំបន់តែប៉ុណ្ណោះ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img