កូរ៉េខាងជើង ៖ របបផ្តាច់ការកូរ៉េខាងជើងបានបាញ់កាំភ្លើងធំ ប្រហែល១៣០ គ្រាប់ចូលទៅក្នុងសមុទ្រនៃឆ្នេរភាគខាងកើត និង ខាងលិច របស់ខ្លួនកាលពីថ្ងៃចន្ទទី ៥ ធ្នូ ម្សិលមិញនេះ ដែលជាការធ្វើសមយុទ្ធយោធាចុងក្រោយនៅក្បែរព្រំដែនរួមគ្នាជាមួយកូរ៉េខាងត្បូង ។
យោធាកូរ៉េខាងត្បូង និយាយថាគ្រាប់កាំភ្លើងធំមួយចំនួន បានធ្លាក់នៅតំបន់ការពារក្បែរដែនសមុទ្រ ដែលកូរ៉េខាងត្បូងហៅថាជា ការ រំលោភកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ ២០១៨ ដែលកិច្ចព្រមព្រៀងនោះត្រូវបានបង្កើតឡើងដើម្បីបន្ថយភាពតានតឹង ។
ក្រសួងការពារជាតិកូរ៉េ ខាងត្បូងនិយាយក្នុងសេចក្តីប្រកាសថាយោធារបស់ខ្លួនបានបញ្ជូនសារព្រមានជាច្រើនដងទៅកាន់កូរ៉េខាងជើងជុំវិញការបាញ់នោះ ។
របបព្យុងយ៉ាងមិនបានធ្វើការរាយការណ៍ភ្លាមៗ នោះទេប៉ុន្តែរបបនេះបានបង្កើនសកម្មភាពយោធាកាន់តែច្រើនឡើងរួមមានការ បា ញ់មីស៊ីល និងធ្វើសមយុទ្ធយន្តហោះចម្បាំង និងអង្គភាពកាំភ្លើងធំ ។
សូមបញ្ជាក់ថានៅឆ្នាំនេះកូរ៉េខាងជើងបានបន្តបាញ់សាកល្បងមីស៊ីលអន្តរទ្វីប របស់ខ្លួនជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ មកហើយ អាមេរិក និងកូរ៉េខាងត្បូង និយាយថាទីក្រុងព្យុងយ៉ាងកំពុងធ្វើការរៀបចំបន្តធ្វើការបាញ់ សាកល្បងអាវុធ នុយក្លេអ៊ែរផងដែរ៕




ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




