35.1 C
Phnom Penh
Thursday, July 31, 2025
- Advertisement -spot_img

កូរ៉េខាងជើងនឹងរុស្សីសហប្រតិបត្តិការកាន់តែជិតសិ្នទ្ធ

- Advertisement -spot_img

រុស្ស៊ី និងកូរ៉េខាងជើង ដែលប្រទេសទាំងពីរកាន់តែឯកោខ្លាំងឡើងដោយសារសម្ពាធទណ្ឌកម្មរបស់លោកខាងលិច បានខិតកាន់តែជិតគ្នាចាប់តាំងពីវិមានក្រឹមឡាំងដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន និងបានចាប់ផ្តើមអរិភាពទ្រង់ទ្រាយធំកាលពីឆ្នាំមុន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហានេះ បានជំរុញឱ្យទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀត នៅក្នុងសារអបអរសាទរដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាឱកាសនៃការប្រារព្ធខួបលើកទី៧៨ នៃការរំដោះកូរ៉េចេញពីអាណានិគមជប៉ុន (ឆ្នាំ១៩១០-១៩៤៥)។

លោក ពូទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំប្រាកដថា យើងនឹងបន្តកសាងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់យើង ក៏ដូចជាផលប្រយោជន៍នៃការពង្រឹងស្ថិរភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់អាស៊ីឦសានទាំងមូល។

ចំណែកមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយយ៉ាងដូច្នេះថា ខ្ញុំពិតជាមានជំនឿចិត្តយ៉ាងរឹងមាំថា ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាព នឹងត្រូវបានអភិវឌ្ឍបន្ថែមឆ្ពោះទៅកាន់ភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ស្របទៅតាមតម្រូវការនៃយុគសម័យថ្មី៕

ប្រភព VOA ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img