កូនប្រុសច្បងលោក ហ៊ុន សែនគឺលោក ហ៊ុន ម៉ាណែត អាយុ ៤៥ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីផ្លូវការនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ គឺជាផ្នែកមួយនៃការផ្លាស់ប្តូរជំនាន់ចាស់មកជំនាន់ថ្មី នៃព្រះរាជាណាចក្រកម្ពុជាសមាជិកឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងចំណោមក្រសួងទាំង៣០មានក្រសួង២៣ត្រូវបានផ្លាស់ប្តូរដែលមានរដ្ឋមន្ត្រីក្នុងវ័យ ៤០ ឆ្នាំ។
ជាកូនចៅរបស់ឥស្សរជនដ៏មានឥទ្ធិពលបំផុតមួយចំនួននៅក្នុងគណបក្សប្រជាជនដែលទទួលមរតកពីឪពុករបស់ពួកគេ។
លោក ស ខេង មានអាយុ ៧២ ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រីនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាំងពីឆ្នាំ ១៩៩២ កូនប្រុសរបស់លោក គឺ លោក ស សុខា បច្ចុប្បន្នមានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជំនួសតំណែងឪពុករបស់លោក ។

លោក ទៀ បាញ់ មានអាយុ ៧៧ឆ្នាំជាឧបនាយករដ្ឋមន្ត្រីនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិ តាំងពីឆ្នាំ ១៩៨៧ រហូតដល់ឆ្នាំ២០២៣ ពេលនេះ លោក ទៀ សីហា ជាប្រុសរបស់លោកបានស្នងតំណែងជាឧបនាយករដ្ឋមន្ត្រីនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្ន។ហើយលោកក៍ធ្លាប់កាន់តំណែងជាអភិបាលខេត្តសៀមរាបតាំងពីឆ្នាំ ២០១៨។

លោក ប៉េង ពោធិ៍នាបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសាធារណការគឺជាកូនប្រុសឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនដែលជាអ្នកស្មោះស្ម័គ្រលោក ហ៊ុន សែន។

កូនប្រុសអតីតប្រធានគណបក្ស ប្រជាជនកម្ពុជា លោក ជា ស៊ីម គឺ លោក ជា សុមេធី បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ចំណែកឯលោក សាយ សំអាល់ ជារដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គឺកូនប្រុសរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។

លោក ប៊ិន ត្រឈៃ បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងផែនការគឺជាកូនប្រុសលោកប៊ិន ឈិន អតីតរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

សារព័ត៌គិរីដងរែងយើងខ្ញុំនឹងជូនភាគបន្តកូនឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាផ្សេងៗៗទៀត។
ដោយគិរីដងរែក