(ឡុងដ៏)៖ Romeo Beckham ដែលជាកូនប្រុសលោក David Beckham បានសម្រេចផ្ទេរមកលេងជាមួយក្លិប Brentford B ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Inter Miami II នៃកិច្ចព្រមព្រៀងរហូតចប់រដូវកាលនេះ។ នេះបើតាមប្រភពី BBC ឲ្យដឹងថាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។
Romeo Beckham មានវ័យ ២០ឆ្នាំ នឹងភ្ជាប់ភាពទំនាក់ទំនងជាមួយអ្នកចាត់ការក្រុមលោក Neil MacFarlane នៃក្រុមទី២ របស់ក្លិប Brentfrod ក្នុងការលេងដើម្បីបង្កើនការអភិវឌ្ឍន៍ខ្លួនជាមួយក្លិបដែលស្ថិតក្នុងលីគអង់គ្លេស Premier League។
កីឡាករវ័យក្មេង Romeo បានលេង ២០ប្រកួតជាមួយក្លិប Inter Miami II កាលពីរដូវកាលមុន បានបង្ហាញអារម្មណ៍ថា «ខ្ញុំពិតមានមោទនភាព និងសប្បាយរីករាយខ្លាំងដែលបានមកទីនេះ»។ ខណៈមុនការផ្ទេរមកទឹកដីអង់គ្លេសនេះ Romeo បានរួមចំណែងរកបាន ២គ្រាប់ជាមួយ Inter Miami II ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធ។
គ្រូបង្វឹក Neil MacFarlane បានលើកឡើងថា «យើងពិតជារីករាយជាមួយ Romeo ចាប់តាំងពីគាត់បានមកទីនេះ ខ្ញុំស្រលាញ់គាត់មានទម្រង់ស្តង់ដារល្អរបស់គាត់ និងអំពីរបៀបដែលគាត់មានទៅលើទីលាននិងក្រៅទីលាន»៕



ប្រភព BBC News ប្រែសម្រួលដោយគីរីដងរែក




