24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

កុំភ្លេច! ៣ថ្ងៃទៀត ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 ចាប់ផ្តើម!

- Advertisement -spot_img

(ដូហា)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏រំជើបរំជួល FIFA World Cup 2022 នឹងចាប់ផ្តើមប្រកួតផ្លូវការនៅក្នុងរយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅរាត្រីថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ នៅប្រទេសកាតាតែមួយគត់។

កាតា នឹងបើកឆាកប្រកួតមុនគេទល់នឹងក្រុមមកពីតំបន់អាមេរិកឡាទីន អេក្វាទ័រ នាម៉ោង ១១៖០០យប់ ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

ទាំង ៣២ប្រទេសដែលត្រៀមចូលរួមយុទ្ធនាការ ៤ឆ្នាំម្តងនេះ សុទ្ធតែបានបញ្ចេញឈ្មោះកីឡាករសរុបទាំង ២៦នាក់រួចរាល់ ជាមួយក្រុមដែលធ្លាប់ឈ្នះពានធំលំដាប់ពិភពលោកផងដែរ ដោយអវត្តមានតែជើងខ្លាំងនៅអឺរ៉ុប អាសូរីអ៉ីតាលីមួយគត់ ដែលធ្លាប់ឈ្នះពាន World Cup បាន ៤ដងច្រើនជាងគេនៅអឺរ៉ុបស្មើជាមួយឥន្រ្ទីដែកអាល្លឺម៉ង់នោះ។

បណ្តាក្រុមមកពី ៥តំបន់ និងចែកចេញជា ៦សហព័ន្ធធំៗនោះ គឺត្រូវបានចែកចេញជា ៨ពូល (A-H) ដោយក្នុង ១ពូលមាន ៤ក្រុម និងក្រុមលេខ១ និងលេខ២ ក្រោយបញ្ចប់ប្រកួតសន្សំពិន្ទុ ៣ប្រកួតនឹងត្រូវឡើងទៅប្រកួតវគ្គខ្វែង ១៦ក្រុម គ្រាដែលក្រុមលេខ៣ និងលេខ៤ ត្រូវត្រឡប់ទៅផ្ទះវិញ ជាមួយនឹងកញ្ចប់ថវិកាដែលត្រូវបានកំណត់ដោយសហព័ន្ធអន្តរជាតិ FIFA ផងដែរ។

មាន់គកបារាំង ជាក្រុមជើងឯកចុងក្រោយគេជំនាន់ទី២១ នៃ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ដែលបានយកឈ្នះក្រុមនៅអឺរ៉ុបដូចគ្នា ក្រូអាតក្នុងលទ្ធផល ៤ទល់នឹង២ នៅវគ្គផ្តាច់ព្រ័ត្រ ដែលសុទ្ធសឹងតែបានឡើងមកវគ្គចែកពូលនាពេលខាងមុខទៀត៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img