31.7 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

កុមារជាច្រើននៅក្នុងចម្ការរបស់លោក ខឹម វាសនា បានធ្លាក់ខ្លួនឈឺ

- Advertisement -spot_img

អាជ្ញាធរខេត្តសៀមរាប បានសម្តែងការព្រួយបារម្ភពីបញ្ហា សុខភាពកុមារ ដែលស្នាក់នៅក្នុងចម្ការ លោក ខឹម វាសនា ជាអ្វីដែលគាត់អះអាងដើម្បីគេចផុតទឹកជន់ពិភពលោក ដោយតាមសេចក្តីរាយការណ៍បានឲ្យដឹងថាកុមារជាច្រើន ត្រូវបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពី ធ្លាក់ខ្លួនឈឺ ។

ក្មេងៗ ចំនួន ៣០០ នាក់ ដែលទៅជាមួយ ឱពុកម្តាយ របស់ពួកគេបានបន្តស្នាក់ នៅក្នុងចម្ការ លោក ខឹម វាសនា រហូតមកទល់ពេល នេះ ក្រោយពីប្រធានគណបក្សសម្ព័ន្ឋ ដើម្បីប្រជាធិបតេយ្យ (LDP) រូបនេះអះអាងថាពិភពលោក នឹងបញ្ចប់ដោយសារទឹកជំនន់ និង មានតែខេត្តសៀមរាបតែមួយគត់ជាទី ដែលអាចគេចផុតបាន ។

អាជ្ញាធរបានសម្តែងការព្រួយបារម្ភដោយសេចក្តី រាយការណ៍មកថាកុមារមួយចំនួនក្នុងចំណោមពួកគេបានធ្លាក់ខ្លួនឈឺបន្ទាប់ពី ចំណាយពេលពីរបីខែស្នាក់ នៅក្នុងចម្ការដោយគ្មានអាហារមានជីវជាតិ និងរងការប៉ះពាល់ដល់ផ្លូវចិត្ត។

នៅក្នុងទិដ្ឋភាព បែបនេះអាជ្ញាធរខេត្តបានកំពុង ដាក់ការព្រមានដាស់តឿនទៅឱពុក ម្តាយ ពីភាពគ្រោះថ្នាក់សុខភាពដល់កូន ៗ របស់ពួកគេ និងចង់ឲ្យពួកគេចាកចេញពីចម្ការនេះភ្លាមៗ ។

អាជ្ញាធរបានព្រមានអ្នករៀបចំពោះ ការជួបជុំនេះ ថាពួកគេ នឹងមានប្រឈមនឹងបញ្ហាប្រសិនបើក្មេងៗ ធ្លាក់ខ្លួនឈឺដែលជាលទ្ឋផល ពីការបំពានលើសិទិ្ឋកុមារក្នុងការទទួលបានអាហារការអប់រំ និងការថែទាំសុខភាព។

វរសេនីយ៍ឯក ឡុង សំណាង អធិការស្រុកបន្ទាយស្រី ថាមានកុមារជាង ៣០០ នាក់ស្នាក់នៅក្នុងចម្ការ ហើយមិនមែនជារឿងចម្លែកទេដែលពួកគេចាប់ផ្តើមឈឺដោយសារគ្មានអាហារមានជីវជាតិ និងការថែទាំងសុខភាពគ្រប់គ្រាន់ ។

លោកថារយៈពេលពីរបីថ្ងៃមកនេះក្រុមការងារគណបក្ស LDP បាននាំក្មេងបីទៅបួននាក់ទៅកាន់មន្ទីរពេទ្យ។

លោកថា ៖ « ពួកគាត់បានខំប្រឹងលាក់ពីអាជ្ញាធរប៉ុន្តែពួកគាត់លាក់មិនជិតដោយសារពួកគាត់ស្ថិត នៅក្រោមការឃ្លាំមើលពីអាជ្ញាធរ ដែលចាំមើលសកម្មភាពពួកគេនៅមុខរបងចំការ » ។

លោកបន្តថា ដោយសារអាហារអង្ករបន្លែ ក្នុងចម្ការសាច់កាន់តែតិចតួចជាមួយនឹង បរិយាកាសកខ្វក់ ដែលពួកគេស្នាក់នៅសុខភាព ក្មេងៗកាន់ តែអាក្រក់ៗ ទៅហើយក៏ធ្លាក់ខ្លួនឈឺ ។

លោកថា ៖ « ដោយសាររដូវភ្លៀងទៀតនោះក្មេង លេងខាងក្រៅចាប់ផ្តើមឈឺផ្តាសាយ » ។

លោកបន្តថាសុខភាពក្មេងតូចៗ គឺ ខុសគ្នា នឹងសុខភាពក្មេងជំទង់ ពួកគេត្រូវការបរិស្ថានល្អ ជុំវិញ ខ្លួន ដើម្បីអភិវឌ្ឍ សុខភាពផ្លូវចិត្ត និងផ្លូវការជាង ជាងការរស់តែក្នុងចម្ការ ។

លោក ឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប មានប្រសាសន៍ថា បើទោះបីជាការពិត មិនដូចនឹងការ ទស្សទាយ របស់លោក ខឹម វាសនា នៅតែមានអ្នកធ្វើតាមបន្ត ស្នាក់នៅក្នុងចម្ការជាមួយក្មេងៗតូចរហូតមកទល់ ពេលនេះ ។

លោកថា ៖ « ក្មេងៗ គ្រាន់តែធ្វើតាមការ ដឹកនាំរបស់ឱពុក ម្តាយរបស់ពួកគេ និងហើយពួកគេមិនមានភាពចាស់ទុំ ដឹងអ្វីល្អអាក្រក់ ទេ។ ខ្ញុំសូមអំពាវនាវ ឲ្យឱពុកម្តាយ ពិចារណាក្នុងនាំក្មេងៗ ចាកចេញពីចម្ការ» ។

លោកបន្ត ថាលោកបានព្រមានទៅអ្នករៀបចំការជួបជុំម្តង ហើយម្តងទៀតថា ពួកគេនឹងប្រឈម នឹងច្បាប់ប្រសិនបើក្មេងៗ ធ្លាក់ខ្លួន ឈឺធ្ងន់ដោយសារការរស់នៅទីនោះ និងមិនឲ្យពួកគេ ទទួលបានការអប់រំ ។

លោកកឹម ឆៃឌី អ្នករៀបចំ ការជួបជុំក្រោម លោក ខឹម វាសនាបានបដិសេធ នឹងការអះអាងខាងលើហើយនិយាយថាការរឹតបណ្តឹង របស់អាជ្ញាធរលើ ក្រុមរបស់លោកធ្វើឱ្យ ក្រុមរបស់លោកខ្វះខាតក្នុងការទទួលបានអាហារ ដោយមិនអាចចេញទៅ ទិញអាហារល្អៗនាំឱ្យ ក្មេងឈឺ ។ លោកថា ៖ « អាជ្ញាធរ មិនចាំបាច់ត្រូវការព្រួយបារម្ភទេ អ្នកចម្ការទីនោះមានក្រុម ដែលចាំជួយដល់ពួកគេបាន »៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img