24.8 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

កីឡាអ្នកគាំទ្រ Arsenal ក្នុងប្រទេសអ៊ូហ្គង់ដា ត្រូវបានចាប់ខ្លួន បន្ទាប់ពីអបអរជ័យជម្នះលើ Man United

- Advertisement -spot_img

យ៉ាងហោចណាស់មានអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal ៨នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Jinja នៃប្រទេសអ៊ូហ្គង់ដា បន្ទាប់ពី អបអរជ័យជម្នះរបស់ក្លិបលើ ក្រុម Manchester United ក្នុងក្របខ័ណ្ឌ English Premier League ចុងសប្ដាហ៍ថ្មីៗ នេះ។

អ្នកគាំទ្របានពាក់អាវ ក្រហមរបស់ក្លឹប ហើយកាន់ពានជានិមិត្តរូបខណៈ ប៉ូលិសបាននិយាយថាពួកគេមិនមានការអនុញ្ញាតឲ្យធ្វើ ពិធី ដង្ហែ ដែលជាបទល្មើសសណ្ដាប់ធ្នាប់សាធារណៈ។

Arsenal បានស៊ុតបាល់បញ្ចូលទីនៅនាទីចុងក្រោយដើម្បីឈ្នះ ៣-២ ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ ជាមួយ នឹងគូប្រជែងដ៏តានតឹង មួយ។

លទ្ធផលនេះ បានផ្ដល់ឲ្យក្រុមកាំភ្លើងធំមាន៥ ពិន្ទុនៅលើកំពូលតារាងដោយផ្ដល់ក្ដីសង្ឃឹមដល់អ្នកគាំទ្រជុំវិញ ពិភពលោកថាក្លិបអាច បញ្ចប់ការរង់ចាំរយៈពេល ១៩ ឆ្នាំរបស់ខ្លួនដើម្បី ឈ្នះពានរង្វាន់ក្របខ័ណ្ឌ English Premier League។

អ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal បានធ្វើដំណើរតាមក្បួនរថយន្តចំនួន៥ គ្រឿងកាលពីព្រឹក ថ្ងៃចន្ទនៅ ពេលដែលពួកគេត្រូវបាន រារាំង ដោយប៉ូលិស។ ម្នាក់ក្នុងចំណោមពួកគេកាន់ពាន ដែលពួកគេបានទិញនៅហាងក្នុងស្រុកមួយ។

អ្នកគាំទ្រក្រុម Arsenal ម្នាក់ឈ្មោះ Baker Kasule ត្រូវបានដកស្រង់សម្ដីដោយគេហទំព័រព័ត៌មាន Daily Monitor ក្នុងស្រុកថា “ ខ្ញុំ មិនដឹងថា យើងបានធ្វើអ្វីនោះទេ ប៉ុន្តែយើងគ្រាន់តែអបអរ ជ័យជម្នះរបស់យើងលើគូប្រជែង Manchester United”។

លោក James Mubi ដែលជាមេប៉ូលិសប្រចាំតំបន់ និងជាអ្នកគាំទ្រក្រុម Arsenal ដែលប្រកាសខ្លួនឯងបាន ប្រាប់ BBC ថាលោក មិនបានពិនិត្យមើលការចោទប្រកាន់របស់អ្នកគាំទ្រទេ ប៉ុន្តែឆ្ងល់ថាហេតុអ្វីបានជាពួកគេអបអរនៅពេលដែលការប្រកួតត្រឹមតែ ពាក់កណ្ដាល នៃរដូវកាលនេះ ត្រូវបានលេង។

លោក Mubi បាននិយាយថា “ តើនឹងមានអ្វី កើតឡើងប្រសិនបើ ជម្លោះជាមួយអ្នកគាំទ្រគូប្រកួតបានផ្ទុះឡើង? ពួកគេមិនបាន ប្រាប់ប៉ូលិសដើម្បីផ្ដល់សន្តិសុខសម្រាប់ក្បួនដង្ហែរបស់ពួកគេពាក់ក្រហម”។

ក្រុមសិទ្ធិមនុស្សនិយាយថាច្បាប់គ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ បានផ្ដល់អំណាចឆន្ទានុសិទ្ធិដល់ប៉ូលិស ដែលត្រូវបានប្រើដើម្បី រារាំង សិទ្ធិពលរដ្ឋ។

Arsenal និង Manchester United រីករាយនឹងការគាំទ្រ ដ៏ធំនៅក្នុងប្រទេសអ៊ូហ្គង់ដា និងនៅទូទាំងទ្វីបអាហ្វ្រិកហើយ នៅពេល ដែលពួកគេចាក់បញ្ចាំងក្នុងសាលទស្សនារួមនៅអ៊ូហ្គង់ដាតែងតែមានអ្នកជិះក្បួនដង្ហែ៕

ប្រភព BBC News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img